នយោបាយ

សម្ដេចតេជោអញ្ជើញដឹកនាំ កិច្ចប្រជុំ អង្គគណៈរដ្ឋមន្ត្រីលើកដំបូង ក្នុងអាណត្តិថ្មីទី៦

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៨បាន និងកំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅ វិមានសន្តិភាព រាជធានីភ្នំពេញ។

សូមរំលឹកថាសមាសភាពសមាជិករាជរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានបង្ហាញជាផ្លូវការហើយក្រោយ ពីរដ្ឋសភាបានបោះឆ្នោតផ្ដល់ សេចក្ដីទុកចិត្ត នៅថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៨នេះ។ ក្នុងអាណត្តិទី៦នេះសមាជិករាជរដ្ឋាភិបាល មានចំនួន៤៦ រូប ក្នុងនោះមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី១រូប ឋានៈជាឧបនាយករដ្ឋមន្រ្តីចំនួន១០ ក្នុងនោះទើបតែងតាំងថ្មីចំនួន៣រូប , ឋានៈជាទេសរដ្ឋមន្រ្តីចំនួន ១៧រូបទើបតែងតាំងថ្មី ចំនួន៤រូប ,ឋានៈរដ្ឋមន្រ្តីចំនួន១៨រូប។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៦ កញ្ញាបានត្រាស់ បង្គាប់តែងតាំងថ្នាក់ រដ្ឋលេខាធិការនៅតាមណ្ដាក្រសួង និងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាលអាណត្តិទី៦ សរុបមាន ចំនួន២៣៦រូប។

សម្ដេចតេជោ ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្រ្តី នៅនីតិកាលទី៦នេះ ក៏បានប្ដេជ្ញាចិត្តដឹកនាំស្ថាប័ន នីតិប្រតិបត្តិ របស់ជាតិ ដើម្បីធានាអនុវត្តឲ្យបាន សម្រេចជោគជ័យនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាន សន្យាដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សគ្រប់គ្រង រាជរដ្ឋាភិបាល នាពេលបោះឆ្នោតកន្លងទៅ ។

សម្ដេចតេជោមានប្រសាសន៍ថា “ក្នុងនាមនៃប្រមុខរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ខ្ញុំក៏សូមសន្យានឹង ធ្វើការប្ដេជ្ញាជាឱឡារឹក ចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនកាលបោះឆ្នោត ហើយទើបបានដាក់ជូនរដ្ឋសភា បណ្ដុះបណ្ដាលនាពេលនេះ” ។

សម្ដេចបន្ដថា ជាពិសេសយកចិត្តទុកដាក់ នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ រួមមាន ,ទី១- បន្ដបង្កើនប្រាក់ឈ្នូលកម្មករ និងរៀបចំបើកប្រាក់ឈ្នូលក្នុង រយៈពេល ២សប្ដាហ៍ម្ដង ,ទី២-បន្ដបង្កើនប្រាក់បៀវត្ស និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ ,ទី៣-បញ្ចុះតម្លៃអគិ្គសនី និងទី៤- ដាក់ឲ្យអនុវត្តកម្មវិធី គោលនយោបាយគាំពារសង្គម ។

ក្នុងនាមរាជរដ្ឋាភិបាលថ្មី សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅ ដល់ពលរដ្ឋខ្មែរគ្រប់រូប និងអ្នកពាក់ព័ន្ធត្រូវចូលរួម អនុវត្តកម្មវិធីនយោបាយ ឲ្យទៅជាចលនារួមគ្នាដ៏ខ្លាំងក្លា និងធ្វើយ៉ាងឲ្យជោគជ័យក្នុង កម្មវិធីគោលនយោបាយថ្មី ដើម្បីដាក់ជូនពលរដ្ឋខ្មែរគ្រប់ៗគ្នាផងដែរ ។

សមាសភាពសមាជិករាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ទាំង៦៥រូបដែលរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនោះរួមមាន៖
១. សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
២.សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
៣.សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ
៤. ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
៥. ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៦. ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៧. ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨. ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
៩. ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
១០. ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី
១១. ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន
១២.ទេសរដ្ឋមន្រ្តីឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ
១៣.ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១៤. ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
១៥. ទេសរដ្ឋមន្រ្តី ហឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនា
១៦. ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកបេសកកកម្មពិសេស
១៧.ទេសរដ្ឋមន្រ្តី ប៉ុល សារឿន ទទួលបន្ទុកបេសកកកម្មពិសេស
១៨. ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកកកម្មពិសេស
១៩. ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ទទួលបន្ទុកបេសកកកម្មពិសេស
២០ . ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ទទួលបន្ទុកបេសកកកម្មពិសេស
២១. ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ទទួលបន្ទុកបេសកកកម្មពិសេស
២២. ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ទទួលបន្ទុកបេសកកកម្មពិសេស
២៣. ទេសរដ្ឋមន្រ្តី យឹម ណុលឡា ទទួលបន្ទុកបេសកកកម្មពិសេស
២៤ . ទេសរដ្ឋមន្រ្តី ជិន ប៊ុនស៊ាន ទទួលបន្ទុកបេសកកកម្មពិសេស
២៥. ទេសរដ្ឋមន្រ្តី ហូ សិទ្ធី ទទួលបន្ទុកបេសកកកម្មពិសេស
២៦. ទេសរដ្ឋមន្រ្តី ឃុន ហាំង ទទួលបន្ទុកបេសកកកម្មពិសេស
២៧. ទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកកម្មពិសេស
២៨. ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកកម្មពិសេស

Facebook Comments

To Top