អន្តរជាតិ

សង្គ្រាមនៅស៊ីរី៖ អាមេរិកថា មានភស្តុតាងជាច្រើនដែលស៊ីរី ត្រៀមប្រយុទ្ធដោយប្រើប្រាស់អាវុធគីមី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា បេសកជនពិសេស របស់សហរដ្ឋអាមេរិកប្រចាំនៅស៊ីរី បាននិយាយថា មាន “ភស្តុតាងច្រើនណាស់” ដែលថា កងកម្លាំងរ់ដ្ឋាភិបាលស៊ីរី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់អាវុធគីមី នៅខេត្ត Idlib ។

ទីភ្នាក់ងារ Reuters បានរាយការណ៍ថា លោក Jim Jeffrey បានថ្លែងឲ្យដឹងពីការគិតទុកជាមុន ប្រឆំាងទៅនឹងការពារដល់ក្រុមឧទ្ទាម ដ៏សំខាន់ចុងក្រោយបង្អស់នៅក្នុងតំបន់ ដែល “ធ្វេសប្រហែសធ្វើឲ្យរឿង កាន់តែធំឡើងៗ” ។ រដ្ឋាភិបាលស៊ីរី បានបដិសេធជារឿយៗថា មិនដែលធ្លាប់ប្រើប្រាស់អាវុធគីមីឡើយ ។

យន្តហោះជាច្រើនគ្រឿង របស់ប្រទេសរុស្ស៊ី បានទម្លាក់គ្រាប់ចំតំបន់ ជាច្រើនរបស់ក្រុមឧទ្ទាម នៅតំបន់ភាគខាងជើង រហូតដល់ភាគខាងលិច ខណៈដែលក្រុមយោធាជាច្រើន ត្រូវបានគេរំពឹងថា ធ្វើការវាយលុក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top