នយោបាយ

លោក ពេជ្រ ស្រស់ សន្យាចូលរួមប្រឆាំង មន្ត្រីពុករលួយ និងធ្វើបាបរាស្ត្រ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ប្រធាន គណបក្សយុវជនកម្ពុជា បានប្រកាសថា នឹងប្តេជ្ញាចូលរួមប្រឆាំង មន្ត្រីពុករលួយនិង ធ្វើបាបរាស្ត្រក្នុង អាណត្តិរាជរដ្ឋាភិបាលថ្មីទី៦នេះ

ការប្តេជ្ញារបស់មេបក្សយុវជននេះបន្ទាប់ពី ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងរូបលោក មានឋានៈស្មើរនឹងទេសរដ្ឋមន្ត្រីក្នុងចំណោម មេបក្សផ្សេងទៀតដែរចូលរួមក្នុង ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

លោកពេជ្រស្រស់បានអោយដឹងតាមរយៈ បណ្តាញសង្គម នៅថ្ងៃទី៧កញ្ញាយ៉ាងដូច្នេះថា” ទូលព្រះបង្គំជាខ្ញុំនឹងមិនធ្វើឲ្យ ព្រះមហាក្សត្រ ខកព្រះទ័យឡើយ ទូលព្រះបង្គំជាខ្ញុំនឹងខិតខំកសាងជាតិខ្មែរ ឲ្យរីកចម្រើនទៅមុខជានិច្ច ព្រមទាំងចូលរួមកម្ចាត់ មន្រ្តីពុករលួយ និងមន្រ្តីធ្វើបាបរាស្រ្តឲ្យអស់ពីសង្គមមាតុភូមិយើង។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ ជាខ្ញុំ សូមថ្លែងអំណអរគុណ យ៉ាងជ្រាលជ្រៅបំផុត ដែលព្រះករុណាព្រះបាទ នរោត្តម សីហមុនី ទ្រង់សបព្រះរាជហរទ័យប្រោសប្រទានតែងតាំង ទូលព្រះបង្គំមានឋានៈស្មើរ ទេសរដ្ឋមន្រ្តី ដើម្បីបោសសំអាត មន្រ្តីធ្វើបាបរាស្រ្ត ខ្មែរនឹងលួចទ្រព្យសម្បត្តិជាតិ”៕ ស សំណាង

Facebook Comments

To Top