អន្តរជាតិ

មេទ័ពបារាំង៖ បារាំងធានា កៀកស្មារអាម៉េរិក ទម្លាក់គ្រាប់ បែកលើស៊ីរី ប្រសិនបើអាហ្សាដ ហ៊ានប្រើអាវុធគីមី

បរទេស៖ ប្រមុខយោធាជាន់ខ្ពស់ របស់បារាំងបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉ារីស ត្រៀមរួច ជាស្រេចដើម្បីទម្លាក់គ្រាប់បែក ទៅលើប្រទេសស៊ីរី ប្រសិនណា បើរដ្ឋាភិបាល មួយនេះ ហ៊ានប្រើអាវុធគីមីក្នុងអំឡុងពេល ដែលព្យាយាមចូលកាន់កាប់ខេត្ត អ៊ីដលីប ជាថ្មី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ការគំរាមនេះ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីរុស្ស៊ីបានព្រមានថា អាមេរិកគ្រោងវាយ ប្រហារទៅលើក្រុមក្លែងក្លាយ ដែលប្រើអាវុធគីមី ហើយទម្លាក់កំហុស ទៅលើរដ្ឋាភិបាលស៊ីរី ធ្វើជាលេស។

មេបញ្ជាការកងទ័ពគោកបារាំង លោក Francois Lecointre បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «យើងត្រៀមខ្លួន ធ្វើការវាយប្រហារជានិច្ច ប្រសិនបើអាវុធគីមីត្រូវ បានប្រើម្តងទៀត»។ លោកបានបន្ថែមថា «ពួកគេអាចត្រូវបានអនុវត្តនៅកម្រិតថ្នាក់ជាតិ ប៉ុន្តែវាជាចំណាប់អារម្មណ៍របស់យើងក្នុងការធ្វើវាជាមួយដៃគូជាច្រើនតាមដែលអាចធ្វើបាន»។

សូមបញ្ជាក់ថា ការគំរាមកំហែងនេះបានកើតឡើង មួយសប្តាហ៍បន្ទាប់ពីឯកអគ្គ រដ្ឋទូត រុស្ស៊ីប្រចាំសហរដ្ឋអាមេរិកលោក Anatoly Antonov បានដាស់តឿនប្រាប់ទៅអ្នកការទូត កំពូលៗនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ក្រុមសកម្មប្រយុទ្ធនៅខេត្ត អ៊ីដលីប កំពុងរៀបចំផែន ការការវាយប្រហារគីមីក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាល របស់លោក ប្រធានាធិបតី បាសា អាល់ អាហ្សាដ ខណៈដែលកងកម្លាំងរបស់លោកត្រៀម រៀបចំការ វាយលុកដណ្តើមយកខេត្ត អ៊ីដលីប មកវិញ។

ជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានព្រមានទៅលោក អាហ្សាដ ផងដែរ អំពីការវាយប្រហារទៅលើខេត្ត អ៊ីដលីប ដោយលោកបាននិយាយ កាលពីថ្ងៃចន្ទថា នឹង “សងសឹក” ប្រឆាំងនឹងការវាយប្រហារគីមីណាមួយ ដោយរដ្ឋាភិបាលស៊ីរី ដោយប្រើកម្លាំងវាយប្រហារ ខ្លាំងជាងការប្រហារតាមដែនអាកាស ដោយមីស៊ីលកាលពី ខែមេសា ឆ្នាំ២០១៧ទៅទៀត៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top