X

មេដឹកនាំ ជាន់ខ្ពស់អ៊ីរ៉ង់៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បង្កសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបំបាក់ទឹកចិត្ត ពលរដ្ឋអ៊ីរ៉ង់

បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នាពេលថ្មីៗនេះ បានចោទសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពីបទបង្កសង្គ្រាម ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបំបាក់ទឹកចិត្ត ប្រជាជនអ៊ីរ៉ង់ ស្របពេលដែលប្រទេស ប្រឈមមុខ នឹងភាពលំបាកផ្នែកសេដ្ឋកិច្ច ក្រោយពីសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មឡើងវិញ។

លោក Khamenei បាននិយាយដូច្នេះថា “នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធឥស្លាមប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ច ដែលដឹកនាំយ៉ាងប្រុងប្រយ័ត្ន ដោយបន្ទប់សង្គ្រាមមួយ ប៉ុន្តែរួមនឹងសង្គ្រាមនេះ មានសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយនិងឃោសនា ដែលជាញឹកញាប់ មិនត្រូវគេចាប់អារម្មណ៍ដល់”។

មេដឹកនាំអ៊ីរ៉ង់ជាន់ខ្ពស់រូបនេះ បាននិយាយបន្តទៀតថា គោលដៅនៃសង្គ្រាមប្រព័ន្ធផ្សព្វផ្សាយនេះ គឺដើម្បីបង្កើតភាព អន្ទះសារក្នុងចិត្ត និងទុទិដ្ឋិនិយមចំពោះគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រជាជននិងអាជ្ញាធរ និងដើម្បីបំផ្លើសអំពីបញ្ហាសេដ្ឋកិច្ច នៅក្នុងចិត្តសាធារណជន៕ ប៉ាង កុង

Facebook Comments