អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក​ គីម​ ជុងអ៊ុន​ យល់ព្រមសហការ ជាមួយអាមេរិក​ ក្នុងកិច្ចចរចានុយក្លេអ៊ែរ

ព្យុងយ៉ាង៖​ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា​ មេដឹកនាំកូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន​ បាន​យល់ព្រមសហការ ជាមួយសហរដ្ឋអាមេរិក​ ក្នុងការចរចានុយក្លេអ៊ែរ​ បន្ទាប់ពីបានជួបមេដឹកនាំកូរ៉េខាងជើង នៅក្រុងព្យុងយ៉ាង។

ភាគីទាំងពីរបានព្រមព្រៀងគ្នា ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក​ មូន​ ជេអ៊ីន​ ធ្វើទស្សនកិច្ចនៅរដ្ឋធានីកូរ៉េខាងជើង នៅថ្ងៃទី១៨​ ដល់ថ្ងៃទី ២០​ ខែកញ្ញា​ និងបើកការិយាល័យទំនាក់ទំនងរួមគ្នាមួយ នៅរោងចក្រឧស្សាហកម្ម Gaeseong ភាគខាងជើងនៃព្រំដែន មុនពេលធ្វើដំណើរទស្សនកិច្ច។

បើយោងតាមទីប្រឹក្សាសន្តិសុខជាតិ លោក​ Chung Eui -Yong បាននិយាយថា មេដឹកនាំទាំងពីរ​ នឹងពិភាក្សាអំពីវិធានការ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ, ការបង្កើតសន្តិភាព​ និងជំហានលម្អិត​ ដើម្បីបន្ធូរបន្ថយភាពតានតឹង ផ្នែកយោធា៕ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top