X

ប្រេសិតពិសេស អាមេរិក នឹងធ្វើដំណើរទៅកាន់ ប្រទេស៣ ដើម្បីពិភាក្សា បញ្ហាដកកម្មវិធីអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្ រទី៧ ខែកញ្ញានេះបានឲ្យដឹងថាក្រសួងការ បរទេសអាមេរិក បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថាតំណាងពិសេសសម្រាប់ កិច្ចការងារនៅកូរ៉េខាងជើង លោក Stephen Biegun នឹងធ្វើដំណើរទៅកាន់បណ្តារដ្ឋធានី នៃប្រទេសកូរ៉េខាងត្បូងចិន និងជប៉ុននៅថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែកញ្ញាដើម្បីពិភាក្សាអំពីបញ្ហា នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនេះថាលោក Biegun នឹងជួបជាមួយសមភាគី របស់លោកដើម្បីបន្តកិច្ចខិតខំ ប្រឹងប្រែងការទូតធ្វើយ៉ាងណាសម្រេច ឲ្យបាននូវការលុបបំបាត់ នុយក្លេអ៊ែរចុងក្រោយ ដែលបានផ្ទៀងផ្ទាត់ពេញលេញរបស់ កូរ៉េខាងជើងដែលត្រូវបាន ព្រមព្រៀងដោយប្រធាន Kimនៅក្នុងប្រទេសសិង្ហបុរី កាលពីពេលកន្លងមក ។

បច្ចុប្បន្នកិច្ចពិភាក្សា គ្នារវាងកូរ៉េខាងជើង អាមេរិកត្រូវបានជាប់គាំង ដោយសារតែភាពខុសគ្នារបស់ ពួកគេនៅក្នុងទំហំ នៃការដកអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងនិងការបន្តដាក់ទណ្ឌកម្ មរបស់អាមេរិកនោះ។

ក្រសួងការបរទេសក៏ធ្លាប់បាននិយាយកាលពីខែមុនដែរថាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនឹងកើតមានឡើងមុនពេលសហរដ្ឋអាមេរិកចុះហត្ថលេខាលើសេចក្តីប្រកាសបញ្ចប់សង្គ្រាមជាមួយកូរ៉េខាងជើង។

ខណៈពេលដែលកូរ៉េខាងជើង បានអះអាងថា ឯកសារបែបនេះ គឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាព នៅលើឧបទ្វីប ខណៈដែលក្រុងវ៉ាស៊ីនតោន បាននិយាយថាវាឆាប់ពេកដើម្បីពិភាក្សា អំពីប្រធានបទនេះ ៕ស៊ុនលី

Facebook Comments