នយោបាយ

ប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ក្នុងកិច្ចប្រជុំ អង្គគណៈរដ្ឋមន្ត្រី លើកដំបូង ក្នុងអាណត្តិថ្មីទី៦

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៨ បាននិងកំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សូមរំលឹកថាសមាសភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ត្រូវបានបង្ហាញជាផ្លូវការហើយក្រោយពីរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនៅថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៨នេះ។ ក្នុងអាណត្តិទី៦នេះសមាជិករាជរដ្ឋាភិបាលមានចំនួន៤៦ រូប ក្នុងនោះមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី១រូប ឋានៈជាឧបនាយករដ្ឋមន្រ្តីចំនួន១០ ក្នុងនោះទើបតែងតាំងថ្មីចំនួន៣រូប , ឋានៈជាទេសរដ្ឋមន្រ្តីចំនួន១៧រូប ទើបតែងតាំង ថ្មីចំនួន៤រូប,ឋានៈរដ្ឋមន្រ្តីចំនួន១៨រូប។ លើកនេះពុំមានដូររដ្ឋមន្រ្តីណាមួយទាល់តែសោះ តើមូលហេតុអ្វី ?

គេថាកំណែទម្រង់ទាល់តែដូរមនុស្ស។ខ្ញុំសូមបញ្ជាក់ថាបើកែទម្រង់ហើយដូរមនុស្សមិនខុសពីការសម្លាប់ខ្លួននោះទេ។ការកែទម្រង់សំខាន់ លើប្រសិទ្ធភាពការងារមិនសំខាន់លើការដោះដូរមនុស្សនោះទេ។ ខ្ញុំមិនខ្វល់ទេ សំខាន់ប្រសិទ្ធភាពការងារ។ ខ្ញុំសួរ កាញារីទ្ធ ម្សិលមិញ ស្រាអ្វីដែលឆ្ងាញ់ ។ គេថាស្រាឆ្ងាញ់ទាល់តែស្រាចាស់។

ធ្វើនយោបាយបើធ្វើគ្រាន់តែដោះដូរម នុស្សគណបក្សនយោបាយ មួយនោះនឹងស្លាប់ ហើយមេដឹកនាំ នយោបាយមួយនោះនឹងស្លាប់។ រក្សាចាស់បង្កើនថ្មីនេះហើយ ជាទម្លាប់ របស់ហ៊ុន សែន ។ តើសមិទ្ធផលដែលទទួលបានកន្លងមកតើបានមកពី ហ៊ុនសែន ម្នាក់ឯងឬបានមកពី រាជរដ្ឋាភិបាលទាំងមូល?  បើគ្មានការចូលរួមពីសមាជិករាជរដ្ឋាភិបាល មិនអាចជោគជ័យបាននោះទេ។

ហេតុអ្វីបានជាប្រជាជនគូសបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា? ដោយសារពួកគាត់ឃើញប្រសិទ្ធភាព ការងាររបស់គណបក្ស ប្រជាជនកម្ពុជា។ខ្ញុំមិនភ្ញាក់ផ្អើលទេចំពោះ អ្នកមិនបោះឲ្យគណបក្សប្រជាជនព្រោះ អ្នកទាំងនេះប្រឆាំងផ្កាប់មុខទោះស្លាប់ក៏មិន បោះឆ្នោតឲ្យគណបក្ស ប្រជាជនដែរ។ គ្មានអ្នកណាអាចធ្វើឲ្យប្រជាជនស្រឡាញ់ទាំងអស់នោះទេ រួមទាំងសាសនាផងដែរ។
សាសនានៅលើលោកនេះក៏មិនអាច យកប្រជាជនបានទាំងអស់ដែរ។

ដូច្នេះគ្មានគណបក្សនយោបាយណាមួយ យកចិត្តប្រជាជនបានទាំងអស់ទេទាំងគណបក្ស ប្រជាជនក៏ដោយ។ បើបោះឆ្នោតអ្នកតស៊ូជាមួយគ្នា រាប់ឆ្នាំហើយនោះ ហ៊ុន សែន ជាមនុស្សអគុណធម៌បំផុត ។ តើអ្នកជាយុទ្ធសាស្រ្តឈ្នះ សមរភូមិឬយកឈ្នះសង្រ្គាមទាំងមូល។ខ្ញុំត្រូវការ ឈ្នះសង្រ្គាម ទាំងមូលមិនមែនចង់ឈ្នះត្រឹមតែសមរភូមិនោះទេ។ មនុស្សដែលចូលមកធ្វើការជាមួយហ៊ុនសែនហើយ តិចណាស់ដែលចេញទៅវិញ មានតែចូលមកបន្ថែម។ អ្នកណានិយាយអីនិយាយចុះ ប៉ុន្តែវិលត្រឡប់មកវិញមិនមែនបានន័យថា ខ្ញុំអោបក្រសោមមន្រ្តីប្រើទាំងអស់ទេ ដូចជាបង គាតឈុនយើងមិនអាចឲ្យគាត់ធ្វើការទៀតទេ។បញ្ហាមិននៅត្រង់ដូរមនុស្សទេ គឺត្រូវដួលត្រង់ណាក្រោកឈរ ត្រង់នោះមកវិញ។

សូម្បីតែកូនចៅរបស់ខ្ញុំ បើវាដួលត្រង់ណាខ្ញុំមិនលើកទេទុកឲ្យវាក្រោកខ្លួនវា។ខ្ញុំទុកឲ្យរដ្ឋមន្រ្តីនានាការងារដែលធ្វើល្អហើយត្រូវខិតខំ បន្តទៀត ហើយការងារណាមិនទាន់ល្អត្រូវខិតខំធ្វើឲ្យបានល្អឡើងវិញ។ពិតហើយមិនមែនអត់មានការកែសម្រួលនោះតែយើងនឹងកែ សម្រួលនៅពេល សមស្របចាំបាច់ ដូចជាពាក់កណ្ដាលអាណត្តិជាដើម ។ ចាស់ទុំចេញទៅ អ្នកជំនាន់ក្រោយបានមកដល់ប្រកបដោយប្រសិទ្ធភាព។បើអ្នកណានៅជាមួយ ហ៊ុនសែនហើយធ្វើការមិនកើតទៀតមិនដឹងទៅធ្វើការនៅណាកើតទេ។

ខ្ញុំមានសារខ្លះជូនចំពោះបងប្អូនយើង អំពីបញ្ហាដែលឲ្យក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈធ្វើការរៀបចំដូចឆ្នាំមុនៗដែរ ។ ឆ្នាំនេះរាជរដ្ឋាភិបាល នឹងឧបត្ថម្ភមន្រ្តី ទាំងអស់ និងនិវត្តន៍ជន ចំនួន៥ម៉ឺនរៀលក្នុងម្នាក់សម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលសុំឲ្យមានការរៀបចំ ជាអនុក្រឹត្យឡើង។

ទី២.ត្រូវរៀបចំការបើកបៀវត្សន៍ការបើកបៀវត្សខែ៩ នេះបើកនៅសប្ដាហ៍ទី៤ធម្មតាប៉ុន្តែយើងត្រូវដឹងថា នៅខែតុលាគឺយើងនឹងមាន បុណ្យភ្ជុំបូកប្រាក់ឧបត្ថម្ភដូច្នេះអាទិត្យទី១ខែតុលាត្រូវ បើកតែម្ដង យើងត្រូវចេញប្រាក់ធំ ។  ឯខែ១១គឺយើងអាច នឹងបើកនៅ សប្ដាហ៍ទី២ព្រោះពេលនោះដើម្បីកុំឲ្យមានគម្លាតពីដើមខែ១០ទៅចុងខែ១១វាយូរពេក អីចឹងត្រូវបើកនៅសប្ដាហ៍ទី២ យើងក៏មានបុណ្យអុំទូកដែរឆ្នាំអីចឹងទេ ត្រូវរៀបចំឲ្យហើយ។

ចូលទៅដល់ខែមករាឆ្នាំ២០១៩យើងចូលទៅបើក២សប្ដាហ៍ម្ដងហើយនេះជាអ្វីដែលយើងបានរៀបចំទុកជាមុនស្រេចហើយ។កាញារីទ្ធដាក់បង្ហោះ ក្នុងហ្វេសប៊ុកហើយឬនៅ រឿងស្រាចាស់ហ្នឹង ។ កាញារីទ្ធឯងធ្លាប់ប្រកាសសុំចូលនិវិត្តន៍ នេះជាសិទ្ធរបស់កាញារីទ្ធ តែសិទ្ធរបស់ខ្ញុំ ខ្ញុំតែងតាំង កាញារីទ្ធ ជារដ្ឋមន្រ្តីមន្រ្តីទៀត បើគោរពបក្ស គោរពនាយករដ្ឋមន្រ្តីធ្វើជារដ្ឋមន្រ្តីបន្តទៀតទៅ ។ តែយើងមិនចេះកើតទុក្ខទេ គឺសប្បាយចិត្ត រហូតហើយ។

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន បញ្ចប់នៅម៉ោង ៩៖៣៥នាទី ៕

Facebook Comments

To Top