អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង​ គ្រោងនឹងទស្សនកិច្ច នៅកូរ៉េខាងជើង​ នៅថ្ងៃទី១៨​ ដល់ទី២០​ ខែកញ្ញា

សេអ៊ូល៖​ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា​ ប្រធានាធិបតីកូរ៉េខាងត្បូង​ គ្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង​ នៅថ្ងៃទី១៨​ ដល់ថ្ងៃទី២០​ ខែកញ្ញា​ ខាងមុខក្រោយបញ្ជូ​ន គណៈប្រតិភូទៅពិភាក្សា​ ។

នៅក្នុងនោះដែរ​ មន្ត្រីកូរ៉េខាងត្បូងបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា​ មេដឹកនាំកូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន​ បាន​យល់ព្រមសហការ ជាមួយសហរដ្ឋអាមេរិក​ ក្នុងការចរចានុយក្លេអ៊ែរ​ បន្ទាប់ពីបានជួបមេដឹកនាំ កូរ៉េខាងជើងនៅក្រុងព្យុងយ៉ាង ។

ភាគីទាំងពីរបានព្រមព្រៀងគ្នា ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោក​ មូន​ ជេអ៊ីន​ ធ្វើទស្សនកិច្ចនៅរដ្ឋធានី កូរ៉េខាងជើងនៅថ្ងៃទី១៨​ ដល់ថ្ងៃទី ២០​ ខែកញ្ញា​ និងបើកការិយាល័យទំនាក់ទំនង រួមគ្នាមួយនៅរោងចក្រឧស្សាហកម្ម Gaeseong ភាគខាងជើងនៃព្រំដែនមុនពេល ធ្វើដំណើរទស្សនកិច្ច ។

បើយោងតាមទីប្រឹក្សា សន្តិសុខជាតិលោក​ Chung Eui -Yong បាននិយាយថាមេដឹកនាំទាំងពីរ​ នឹងពិភាក្សាអំពីវិធានការស្តីពី ការលុបបំបាត់អាវុធនុយក្លេអ៊ែរ, ការបង្កើតសន្តិភាព​ និងជំហានលម្អិត​ ដើម្បីបន្ធូរបន្ថយភាពតានតឹង ផ្នែកយោធា ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top