អន្តរជាតិ

ប៉េកាំង រិះគន់ក្រុងឡុងដ៍ រឿងនាវាចម្បាំងអង់គ្លេស លេចឡើងនៅសមុទ្រចិនខាងត្បូង

បរទេស៖ រដ្ឋាភិបាលចិនបានរិះគន់ “ទង្វើបង្កហេតុ” ដោយចក្រភពអង់គ្លេស បន្ទាប់ពីការលេចមុខនាវាចម្បាំង HMS Albion Warship នៅកោះ ប៉ារ៉ាសែល ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែក តាមប្រភពព័ត៌មាន បានប្រាប់រ៉យទ័រថា នាវាចម្បាំង HMS Albion ដែលជានាវាចម្បាំងកងនាវាចរអង់គ្លេស បានឆ្លងកាត់កោះប៉ារ៉ាសែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នាវាចម្បាំងនេះកំពុងធ្វើដំណើរ ទៅទីក្រុងហូជីមិញ ជាកន្លែងដែលវាបានចូលចត នៅថ្ងៃចន្ទ បន្ទាប់ពីការដាក់ពង្រាយ នៅក្នុង និងជុំវិញប្រទេសជប៉ុន។

យោងតាមប្រភពរបស់រ៉យទ័រ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជូន នាវាចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រពីរគ្រឿង ដើម្បី ប្រឆាំងនឹងនាវាអង់គ្លេស ប៉ុន្តែភាគីទាំងពីរ មិនបានជ្រៀតជ្រែកគ្នាទៅវិញទៅមកនោះទេ នៅពេលដែលនាវាចម្បាំងអង់គ្លេសនោះ មិនបានចូលដែនទឹកចិន។

ប្រភពនានាបាននិយាយថា សកម្មភាពរបស់នាវាចម្បាំង Albion គឺដើម្បីបង្ហាញថា ចក្រភពអង់គ្លេសមិនទទួលស្គាល់ ការទាមទារដែនសមុទ្រ ដែលហួសពីដែនដីកោះប៉ារ៉ាសែលនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top