អន្តរជាតិ

ប៉ូលីសកេនយ៉ា សុំអភ័យទោស ជុំវិញការចាប់ខ្លួន អ្នកកាសែតចិន

បរទេស៖ ប៉ូលីសនៃប្រទេស កេនយ៉ា តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានសុំអភ័យទោស ចំពោះការចាប់ខ្លួន អ្នកកាសែត មកពីបណ្ដាញទូរទស្សន៍ China Global Television Network (CGTN) ក្នុងមួយរយៈពេលដ៏ខ្លី។

រឿងរ៉ាវសុំអភ័យទោសនេះ បានកើតមានឡើងត្រឹម តែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតី កេនយ៉ា លោក Uhuru Kenyatta បានចូលរួមជំនួបកំពូលមួយ ក្នុងប្រទេសចិន ដែលជាដៃគូ ដ៏សំខាន់មួយ សម្រាប់ប្រទេសអាហ្វ្រិកខាងកើត មួយនេះ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់ប្រាក់៦០ពាន់លាន ផ្សេងទៀត ក្នុងហិរញ្ញប្បទាន សម្រាប់អាហ្វ្រិក។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ បានឲ្យដឹងថា មន្ត្រីប៉ូលីស បានឆ្មក់ចូលការិយាល័យទូរទស្សន៍ CGTN ក្នុងទីក្រុង Nairobi និងបានឃាត់ខ្លួនមួយចំនួន សម្រាប់អ្វីដែលពួកគេចោទថា បទល្មើសអន្តោប្រវេសន៍៕

Facebook Comments

To Top