អន្តរជាតិ

ប៉ាគីស្ថាន-អាមេរិក​ យល់ព្រមបង្កើតបរិយាកាសមួយ​ កំណត់ទំនាក់ទំនងទ្វេភាគីឡើងវិញ

អ៊ីស្លាម៉ាបាដ៖​ អ្នកការទូតកំពូលប៉ាគីស្ថាន​ បានឲ្យដឹងថា​ លោក Mike Pompeo និងរដ្ឋមន្រ្តីក្រសួងការបរទេស ប៉ាគីស្ថាន លោក Shah Mahmood Qureshi បានយល់ព្រមបង្កើត បរិយាកាសមួយ​ ដើម្បីកំណត់ទំនាក់ទំនង ទ្វេភាគីឡើងវិញ រវាងប្រទេសទាំងពីរ​ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៨។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីជំនួបលោក Qureshi បាននិយាយថា​ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដោយរួបរួមគ្នា ដែលបានជួយភាគីទាំងពីរ​ ឱ្យបំបែកភាពជាប់គាំង ក្នុងទំនាក់ទំនងទ្វេភាគី ។

លោក​ Pompeo ក៏បានធ្វើកិច្ចចរចា ជាមួយនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន Imran Khan និងអគ្គមេបញ្ជាការ កងទ័ពលោក Qamar Javed Bajwa ក្នុងដំណើរទស្សនកិច្ចដ៏ខ្លី របស់លោកនៅប៉ាគីស្ថានផងដែរ ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top