ព័ត៌មានជាតិ

បទល្មើសគ្រឿងញៀន​កើនឡើងខ្ពស់ ខណៈសមត្ថកិច្ច ខណ្ឌច្បារអំពៅ​ មមាញឹកបង្ក្រាប់

ភ្នំពេញ៖ នគរបាលប៉ុស្ត៍ព្រែកថ្មី ល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង២២និង៣០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ អ៊ន ស៊ាន់ ភេទ ប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលប៉ុស្តិ៍ព្រែកថ្មី បានប្រាប់ឲ្យដឹងថា ខណៈកម្លាំងនគរបាលប៉ុស្តិ៍ ចេញល្បាតក្នុងមូលដ្ឋាន ដែលស្មុគស្មាញ ក៏ដូចជាតំបន់អនាធិបតេយ្យ ដើម្បីបង្កាបង្រ្កាប បទល្មើសផ្សេង រួមនិងរក្សានូវសន្តិសុខ ជូនប្រជាពលរដ្ឋ ស្របពេលដែលកំពុងល្បាត ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Mio ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AE-៨០៤៣ ធ្វើដំណើរ​តាមបណ្ដោយផ្លូវលេខ៣៦៩ ដោយមានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ ក៏ស្រាប់តែរកឃើញក្រាមសថ្លា ៥កូនថង់តូច (សង្ស័យថាសារធាតុញៀន) ទូរស័ព្ទដៃ០២គ្រឿង ម៉ាកNokia ពណ៌ខ្មៅ (សេរីចាស) ទើបនគរបាលឃាត់ខ្លួន យកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្តង ។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍ព្រែកថ្មី កសាងសំណុំរឿងបញ្ជូនខ្លួន ទៅអធិការនៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនិតិវិធី៕

ដោយ៖ប៉ិច នរៈ

Facebook Comments

To Top