ព័ត៌មានជាតិ

និស្សិតផ្នែកស្ថាបត្យកម្ម នៅ NU ធ្វើបទបង្ហាញ បញ្ចប់ការសិក្សា

ភ្នំពេញ ៖ សិស្សនិស្សិត សិក្សាផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យន័រតុន (NU) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំកម្មវិធី បទបង្ហាញ ឬហៅថា ការពារសារណ ដោយនិស្សិត បញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម ដោយមានការចូលរួមពីលោក ភឿន សោភ័ណ អគ្គ លេខាធិការ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងដែនដីនគរូប នីយកម្ម និងសំណង ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក ភឿន សោភ័ណ បានឲ្យដឹងថា កម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍ ខណៈរាជ រដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ដ្រនានា ឲ្យមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យសំណង ដើម្បីចូលរួមចំណែកកាន់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ទាំងមូល។

លោកគ្រូ ជា សំអាត គណៈកម្មការវាយតម្លៃ ចំពោះការធ្វើបទបង្ហាញរបស់និស្សិត NU បានបញ្ជាក់ថា តាមការវាយតម្លែ របស់លោកគ្រូ ពីមួយឆ្នាំ ទៅមួយឆ្នាំ NU មានការវិត្តន៍ទៅមុន រហូតនូវផែ្នកស្ថាបត្យកម្ម។ ជាពិសេសនោះ និស្សិតគូរប្លង់បានប្រើប្រាស់តែ កុំទ្យូទ័រ ខណៈកាលពីមុន និស្សិតគូរដោយដៃ។

លោកគ្រូថា និស្សិតផ្នែកស្ថាបត្យកម្ម ត្រូវមានមូលដ្ឋានគ្រឹះចំនួន៣៖ទី១-រៀនគូរ ,ទី២-គូរផង គិតផង និងទី៣-គិតច្រើនជាងគូរ ដើម្បីធ្វើយ៉ាងណាឲ្យប្លង់មួយ មានសោភ័ណភាពខ្ពស់។

លោកគ្រូបន្ដថា ការធ្វើបទបង្ហាញនេះ គឺជានិស្សិតឆ្នាំទី៥ ដែលបានបញ្ចេញស្នាដៃ របស់ពួក គេ។ ជាទូទៅផ្នែកស្ថាបត្យកម្មមានជាង៩០% ងាយស្រួលរកការងារធ្វើ។ ជាងនេះទៅទៀត និស្សិតសិក្សាផ្នែកស្ថាបត្យកម្ម បានជួបការលំបាកមួយចំនួន រួមមាន សំភារៈ ,ពេលវេលា ជាដើម។ ក៏ប៉ុន្ដែនិស្សិតមានគំនិត រៀនផង ធ្វើការផង នឹងជួបការលំបាកដោយសារ តែការសិក្សា ផ្នែកស្ថាបត្យកម្ម ត្រូវមានពេលវេលាច្រើន ដើម្បីសិក្សាទើបជោគជ័យ នាពេលអនាគត។

ចំណែក ក្រុមនិស្សិតផ្នែកស្ថាបត្យកម្មឆ្នាំទី៥ ជំនាន់ទី១៤ នៃសាកលវិទ្យាល័យន័រតុន ឡើង ការពារសារណាបានបញ្ជាក់ថា ក្រុមរបស់ពួក គាត់យកគម្រោង “តំបន់សេដ្ឋកិច្ចពិសេស ព្រែកតាទែន ឆ្នាំ២០៥០” ដែលមានទីតាំងភាគខាងជើងរាជធានីភ្នំពេញ។មូលហេតុ នៃការយកប្រធានបទនេះបង្ហាញ ដោយសារតែ គឺចង់លើកកម្ពស់សេដ្ឋកិជាតិ ដើម្បីបង្កើត ការងារជូនប្រជាពលរដ្ឋ ជាពិសេសនោះ កាត់បន្ថយការកកស្ទះ នៅក្នុងរាជធានីភ្នំពេញ  ដោយសារតែភ្នំពេញ មានការរីកចម្រើនខ្លាំង ទើបក្រុមពួកយកគម្រោង មកធ្វើបទបង្ហាញ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top