ព័ត៌មានជាតិ

នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល ដឹកនាំកម្លាំងបង្ក្រាប បទល្មើសនេសាទគ្មានសល់ ក្រោយពីទទួលបទបញ្ជា ពីអភិបាលខេត្ត

កណ្តាល ៖នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល លោក វ៉ិត ធារិទ្ធិ ក្រោយពីទទួលបទបញ្ជាពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឲ្យកម្លាំងជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទ នៅស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការមក រួមទាំងសំណូមពរ​ ឲ្យយកចិត្តទុកដាក់បង្ក្រាប ដើម្បីទប់ស្កាត់ការ បាត់បង់ធនធានមច្ឆាជាតិផងដែរ។

លោក វ៉ិត ធារិទ្ធិ បានបញ្ជាដល់កមម្លាំងក្រោមឱវាទ ឲ្យចុះធ្វើការស្រាវជ្រាវ បង្ក្រាបជាបន្ទាន់ ដើម្បីអនុវត្តតាមប្រសាសន៍ ណែនាំរបស់លោក អភិបាលខេត្តកណ្តាល ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ជាមួយគ្នានោះ កម្លាំងជលផលស្រុកកៀនស្វាយ ចុះទៅសហការជាមួយកម្លាំង ស្រុកលើកដែកចុះទៅបង្ក្រាប រួចបានណែនាំដល់ប្រពលរដ្ឋ កំពុងប្រកបរបរនេសាទ ដោយខុសច្បាប់ ត្រូវងាកមកប្រកបរត្រឹមត្រូវវិញ កុំឲ្យប្រកបរបរនេសាទខុសច្បាប់បែបនេះ ព្រោះមិនមែនបំផ្លាញតែ ធនធានមច្ឆជាតិប៉ុណ្ណោះទេ ។ គឺវាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ដែលក្របករបរត្តឹមត្រូវផងដែរ ដូចដំណាំស្រែប្រាំងឬដំណាំផ្សេង ។

ប្រជាពលរដ្ឋស្រុកលើកដែក បានសម្តែងនៅក្តីសប្បាយរីករាយបំផុត ក្រោយពីបានឃើញកម្លាំងជលផល ចុះបង្ក្រាបរាល់ ឧបករណ៍នេសាទខុសច្បាប់ ដែលតែងតែធ្វើឲ្យ ប៉ះពាល់ដល់ពួកគាត់ ជាអ្នកនេសាទស្របច្បាប់ ដោយសដាក់មង ចងសន្ទូចនោះ និងសូមឲ្យកម្លាំងជលផលខណ្ឌ និងស្រុកត្រូវសហការគ្នាចុះបង្ក្រាប​ ឲ្យបានញឹកញ៉ាប់បំផុត ព្រោះក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះ គឺគេប្រើរូបមន្តវែកចកសារមុខ ដាក់ពីក្រោយ៕ដោយ៖ហេង សេងឡុង

Facebook Comments

To Top