នយោបាយ

នាយករដ្ឋមន្រ្តី អាណត្តិថ្មី រំលឹកឲ្យយកចិត្តទុកដាក់ លើបញ្ហាមួយចំនួន របស់ពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៃអាណត្តិថ្មីនេះ បានដាស់តឿន ក្រើនរំលឹក ឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវយកចិត្តដោះស្រាយបញ្ហាមួយចំនួន របស់ប្រជាពលរដ្ឋ ក្រោយពីបានសន្យា កាលពីអាណត្តិមុន។

នេះបើតាមការផ្សព្វផ្សាយ ពីគេហទំព័ររបស់លោក ផៃ ស៊ីផាន ដែលទើបតែប្រកាស ជាអ្នកនាំ ពាក្យរាជរដ្ឋាភិបាលថ្មីនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកទី១ ក្នុងអាណត្តិទី៦ នៅថ្ងៃទី៧ កញ្ញា សម្តេចតេជោ បានក្រើនរំលឹកពីការងារទទួលខុសត្រូវ គឺអនុវត្តន៍តាមច្បាប់ និងភារកិច្ច គឺមិនចាំបាច់រង់ចាំ បញ្ហាពីនាយករដ្ឋមន្រ្តី  , រំលឹកឲ្យមន្រ្តីយកចិត្តទុកដាក់ពីបញ្ហាទឹក ជៀសវាងការខ្វះខាតទឹក និងទឹកជន់។ រំលឹកពីភាពយុត្តិធម៌នៅក្នុងរង្វង់ការងាររដ្ឋដោយមិនប្រកាន់ អតីតកាល ឲ្យតែមាន គំនិត សុច្ចរិត រួមគ្នា កសាង និងការពារជាតិ ។

ក្នុងឱកាសនោះសម្តេចក៏បានថ្លែង ជាសាធារណៈ នូវធាតុផ្សំ នៃមូលដ្ឋានរៀបចំគណៈរដ្ឋមន្រ្តី និងបទបង្ហាញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផងដែរ៕

ដោយ៖ ធីលីថូ

Facebook Comments

To Top