អន្តរជាតិ

ទំហំប្រេងនាំចេញ របស់អ៊ីរ៉ង់ទៅកាន់ សហភាពអ៊ឺរ៉ុបធ្លាក់ចុះ ជាងពាក់កណ្តាល គិតត្រឹម១៨ខែចុងក្រោយ

តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី៧ ខែកញ្ញានេះ បានឲ្យដឹងថាការនាំចេញប្រេង របស់អ៊ីរ៉ង់ទៅកាន់ សហភាពអឺរ៉ុប ឬEUបានធ្លាក់ចុះ ជិតពាក់កណ្ដាលក្នុង រយៈពេល១៨ខែចុងក្រោយនេះ។

ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ទៅកាន់សហភាពអឺរ៉ុប បានធ្លាក់ចុះដល់ ៣៨៧០០០បារ៉ែល ក្នុងមួយថ្ងៃនៅក្នុង ខែសីហាពីជិត៧៤០០០០ បារ៉ែលក្នុងមួយខែកាលពីខែមីនា ឆ្នាំ២០១៧។

ការធ្លាក់ចុះនៃការនាំចេញប្រេង របស់អ៊ីរ៉ង់ទៅកាន់ទ្វីបអឺរ៉ុប ត្រូវបានគេជឿថាទាក់ទងទៅនឹង ការកើនឡើងនៃសម្ពាធ របស់សហរដ្ឋអាមេរិ លើដៃគូថាមពលអន្តរជាតិ របស់អ៊ីរ៉ង់ដើម្បីកាត់បន្ថយការ ទិញប្រេងពីប្រទេសសម្បូរ ប្រេងមួយនេះ។

គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះ ប្រទេសអ៊ីរ៉ង់បានរៀបចំ កិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបស្តី ពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការរួមគ្នានៃសកម្មភាព នុយក្លេអ៊ែរ (JCPOA) ចាប់តាំងពីអាមេរិកបានដកចេញ ពីប្រទេសនេះកាល ពីខែឧសភា ៕ ស៊ុនលី

Facebook Comments

To Top