X

ទូតខ្មែរនៅកូរ៉េ បង្ហាញពីដំណើរ ទស្សនកិច្ច ក្នុងតំបន់គ្មាន កងទ័ព នៅជាប់ព្រំដែនខ័ណ្ឌចែកកូរ៉េទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរាជទូត កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញពីដំណើរទស្សនកិច្ច ក្នុងតំបន់គ្មានកងទ័ពនាភូមិមួយ នៅជាប់ព្រំដែនខ័ណ្ឌចែកកូរ៉េទាំងពីរ។

បើតាមលោក ឡុង ឌីម៉ង់ បានលើកឡើងថា “ក្នុងដំណើរទស្សនកិច្ច ពេញមួយថ្ងៃក្នុងតំបន់គ្មានកងទ័ព Demilitarize Zone នាភូមិ Panmunjom ដែលជាប់ជាមួយនឹងព្រំដែនខ័ណ្ឌចែកកូរ៉េទាំង២ សម្រាប់ទូតបរទេសទាំង អស់ថ្ងៃនេះ ពួកយើងបានស្វែងយល់ពីគោលនយោបាយក្នុង ការស្វែងរកសន្តិភាពពីភាគីកូរ៉េខាងត្បូង ព្រមទាំងបានទស្សនាគ្រប់កន្លែងសំខាន់ៗ មានទាំងដើមឈើសន្តិភាព (ដាំដោយប្រមុខរដ្ឋនៃប្រទេស បងប្អូនទាំង២កាលពីខែមេសា២០១៨)​និងឆ្លងស្ពាន​ Freedom bridge ទីដែលប្រធានាធិបតីមូនជេអីុន និងលោកប្រធាន គីមជុងអ៊ុនឆ្លងនិងហូបតែរួមគ្នា ហើយថែមទាំងបានឈាន ជើងជាន់ដីកូរ៉េខាងជើងបានបន្តិចផងដែរ”។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្ថែមថា “មកតាមផ្លូវវិញយើងកាន់តែបានស្វែងយល់ថា ទស្សនកិច្ចនេះជាយុទ្ធនាការស្វែងរកសន្តិភាពពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង៉៕

Facebook Comments