អន្តរជាតិ

ទឹកជំនន់ សម្លាប់ប្រជាជនកូរ៉េ ខាងជើងជាច្រើននាក់ និងរាប់រយនាក់ ផ្សេងទៀត បាត់បង់ផ្ទះសម្បែង

បរទេស ៖ អង្គការកាកបាទ ក្រហមអន្តរជាតិ បានិយាយឲ្យដឹងថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកូរ៉េខាង ជើង បានសម្លាប់មនុស្សតិចបំផុត៧៦នាក់ ចំនួនជិតប្រហាក់ ប្រហែលគ្នានេះ កំពុងបាត់ខ្លួន និងរាប់ពាន់នាក់ផ្សេងទៀតមានផ្ទះសម្បែងរងការបំផ្លិចបំផ្លាញ។

អ្នកស្ម័ក្រចិត្តមកពីអង្គការកាកបាទក្រហមជាតិ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើប្រតិបត្តិការ ស្វែងរកនិងជួយសង្គ្រោះ នៅខេត្ត North Hwanghae និងខេត្ត South Hwanghae ជាទីដែល មានភ្លៀងធ្លាក់ខ្លាំង ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ហើយក្នុងចំណោមមនុស្សបាត់ខ្លួន៧៥នាក់ មានជាច្រើននាក់គឺជាកុមារ។

សហព័ន្ធអន្តរជាតិនៃអង្គការ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ខ្លួនក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កឲ្យមានទឹកជំនន់ដ៏ធំ និងការបាក់ដី នៅតាមតំបន់ទំនាប ដោយបំផ្លិច បំផ្លាញអគារជាង៨០០ រួមមានទាំងផ្ទះ គ្លីនិក និងសាលារៀន៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top