X

ណាក់​ ស្រីណា​ ប្រកាសសុំទោស​ លោក​ អ៊ិន​ សុភិន​ ក្រោយធ្វើឲ្យប៉ះពាល់កិត្តិយស​ រឿងលុយកាក់

ភ្នំពេញ៖​ តារាសម្តែង​ សម្បុរស្រអែមស្រស់​ កញ្ញា​ ណាក់​ ស្រីណា​ ​បានបង្ហាញសារ​ វាយប្រហារចំៗ ទៅលើម្ចាស់ផលិតកម្ម​ មហាហង្ស​ ថាមិនបើកលុយការសម្តែងរឿង​ ឲ្យនាង​ និងមានសារមួយចំនួនទៀត​ សរសេរវាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះ លោក​ មិនសំចៃដៃនោះទេ​ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន​ ហួស​ចិត្ត​ គឺថ្មីៗនេះ នាងបែរជាបង្ហាញសារថា​ រឿងគ្រប់យ៉ាង​ ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលមួយចម្អិនកំពឹស​ គឺត្រឹមតែជារឿង​ យល់ច្រឡំ​គ្មានការពិតនោះទេ។

ជារឿងមួយដែលហួសចិត្តខ្លាំងណាស់ ដែលតារាសម្តែង​ កញ្ញា​ ណាក់​ ស្រីណា​ បានចេញមុខបកស្រាយ​ និងប្រកាសសុំទោស​ លោក​ អ៊ិន​ សុភិន​ ថា​ “ដោយសារតែមានការយល់ច្រឡំ​ ទាំងសងខាងរវាងនាងខ្ញុំ​ និងក្រុមហ៊ុន​មហាហង្ស​ កន្លងមក​ ដែលបណ្តាលអោយមានការប្រើ​ប្រាស់ ពាក្យពេចន៍មិនសមរម្យ​ និងប៉ះពាល់ដល់ក្រុម​ហ៊ុនមហាហង្ស ដូច្នេះក្នុងពេលនេះ នាងខ្ញុំសូមទោសលោកអគ្គនាយក និង ផលិតកម្មមហាហង្សផងដែរ​ ចំពោះការប្រើ​ពាក្យពេជន៍មិនសមរម្យ​ ដោយប្រការណាមួយ ដែលធ្វើអោយមានការប៉ះពាល់​ ដល់លោកនិងផលិតកម្មរបស់លោក។ ហើយនាងខ្ញុំក៏សូមគោរពអរគុណ​ លោកអគ្គនាយកផងដែរ ដែលលោកព្រមផ្តល់ដំណោះស្រាយ យ៉ាងប្រសើរជូនខ្ញុំ”។

ទង្វើរបស់​ តារាស្រី​ ណាក់​ ស្រីណា​ មុនពេលដែលអ្នក​សិល្បៈ​ ប្រកាសវាយប្រហារផលិតកម្មណាមួយ​ គួតែស្វែងយល់ឲ្យច្បាស់​ រកដំណោះស្រាយឲ្យបានត្រឹមត្រូវ​ ជៀសវាងមានការយល់ច្រឡំ​ និងធ្វើឲ្យប៉ះពាល់ ដល់ភាពយន្តនិងផលិតករខ្មែរ៕

Facebook Comments