អន្តរជាតិ

ជើងហោះហើរក្នុងស្រុក​ នៅព្រលានយន្ដហោះ​ Kansai របស់ជប៉ុន​ នឹងបន្ដដំណើរការ​ ក្រោយព្យុះទីហ្វុងស្ងប់ស្ងាត់

តូក្យូ៖​ នាយករដ្ឋមន្ត្រីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ បានលើកឡើងថា​ ជើងហោះហើរក្នុងស្រុក នៅព្រលានយន្តហោះអន្តរជាតិ Kansai ដែលរងការខូចខាតដោយព្យុះទីហ្វុង នៅភាគខាងលិចប្រទេសជប៉ុន​ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០១៨។

ជើងហោះហើរអន្តរជាតិ​ ក៏នឹងចាប់ផ្តើមឡើងវិញ នៅពេលព្រលាន យន្តហោះរួចរាល់​ មន្ត្រីអាកាសយានដ្ឋាន បាននិយាយថាវាអាច ចំណាយពេលប្រហែលមួយសប្តាហ៍​ ដើម្បីបើកទ្វារសាជាថ្មីឡើងវិញ​ ប្រសិនបើមានការ ខូចខាត​ និងកន្លែងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ការព្រួយបារម្ភត្រូវបានលើកឡើង​ ពីផលប៉ះពាល់នៃ ការបិទព្រលានយន្តហោះធំទី៣​ របស់ប្រទេសនៅលើវិស័យ ពាណិជ្ជកម្ម​ និងទេសចរណ៍៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top