អន្តរជាតិ

ជនភៀសខ្លួន វៀតណាមម្នាក់ ត្រូវចំណាយជាង ១ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរ ពីឈូងសមុទ្រ បារាំង ទៅអង់គ្លេស

បរទេស៖ ព្រះរាជអាជ្ញាបាននិយាយថា ពលករចំណាកស្រុកម្នាក់ៗ បានចំណាយប្រាក់ចំនួន ៩.០០០អឺរ៉ូ (១០.៥០០ ដុល្លារ) សម្រាប់ការធ្វើដំណើរ រយៈចម្ងាយជិត ពីឆ្នេរសមុទ្របារាំង ទៅអង់គ្លេស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា កាពីទែនទ័ពជើងទឹកអង់គ្លេសដែលចូលនិវត្តន៍ វ័យ ៧០ឆ្នាំ និងជនជាតិអង់គ្លេស ពីរនាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ​ នៅក្នុងប្រទេសបារាំង ​ពីបទព្យាយាម រត់ពន្ធជនចំណាកស្រុកវៀតណាម រាប់សិបនាក់ តាមកប៉ាល់។

កាសែតក្នុងស្រុកបារាំងឈ្មោះ Voix du Nord បានផ្សាយថា បុរសទាំងបីនាក់នេះ ត្រូវបានចាប់ ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងចម្ងាយប៉ុន្មានគីឡូម៉ែត្រពីឆ្នេរសមុទ្រជិតភូមិ Wimereux ភាគខាងជើង ប្រទេសបារាំង ក្រោយពីបានព្រមានពីអាជ្ញាធរអង់គ្លេស។

កាពីទែនកងទ័ពជើងទឹកចូលនិវត្តន៍លោក រ៉ូណាល់ ស្កត ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៣០ខែ ហើយបានហាមឃាត់ចូលទឹកដីបារាំងរយៈពេល ១០ឆ្នាំ ខណៈដែលពីរនាក់ ផ្សេងទៀត ត្រូវតុលាការផ្តន្ទាទោសឲ្យពន្ធនាគារម្នាក់ ២ឆ្នាំ។ នេះបើតាមការិយា ល័យអយ្យ ការក្នុងស្រុក នៅ Boulogne-sur-Mer បានប្រាប់ AFP ៕

ប្រែសម្រួលៈ ណៃ តុលា

 

Facebook Comments

To Top