កីឡា

ខ្លាំងបាត់! Suarez និយាយថា Barcelona កំពុងចាំស្វាគមន៍ Pogba

ខ្សែប្រយុទ្ធ Luis Suarez បាននិយាយអំពីមូលហេតុ ដែលគាត់ជឿជាក់ថា Paul Pogba ប្រហែលជាចង់ចាកចេញពីក្លឹប Manchester United ចំពេលមានពាក្យចចាមអារ៉ាមថា Barcelona ចង់បានរូបគាត់។

វាត្រូវបានគេជឿជាក់ យ៉ាងទូលំទូលាយថា ក្លឹប Barcelona នឹងតាមមើលខ្សែបម្រើ សញ្ជាតិបារាំងរូបនេះ នៅខែមករាចាងមិខនេះ ស្របពេលដែលកីឡាករវ័យ២៥ ឆ្នាំរូបនេះត្រូវបានគេនិយាយថា មិនសប្បាយចិត្តជាមួយបិសាចក្រហម ដោយសារតែទំនាក់ទំនងមិនល្អ ជាមួយលោក Jose Mourinho ហើយមនុស្សជាច្រើន បាននិយាយថា Barca គឺជាគោលដៅតែមួយគត់ ដែលអាចទៅរួចសម្រាប់គាត់។

យ៉ាងណាក្ដី Suárez បាននិយាយថា Pogba បើមកលេងនៅ Barcelona គឺមានកីឡាករល្អៗជាច្រើន នៅលើពិភពលោក ហើយកីឡាករបារាំងរូបនេះ ប្រហែលជាឈ្នះពានរង្វាន់ច្រើនជាង លេងនៅនៅឯក្លឹប United ។

Suárez បានប្រាប់សារព័ត៌មាន RAC1 ថា: “គាត់ (Pogba) គឺជាផ្នែកមួយនៃកីឡាករ ដែលមានគុណភាពខ្ពស់។ ខ្ញុំគិតថា គាត់ចង់ប្រកួតប្រជែងច្រើនជាងនេះ។ គាត់មិនមែនជាកីឡាករ ដែលជាកម្មសិទ្ធិរបស់ Barca នោះទេ ប៉ុន្តែកីឡាករ ដែលមានគុណភាព Barca តែងតែស្វាគមន៍” ៕ដោយ៖ ផល វិចិត្រ

Facebook Comments

To Top