អន្តរជាតិ

ក្រុមសុភាចារបុរស ទាមទារឲ្យដាក់ទោស ដល់អតីត ប្រធានាធីបតីកូរ៉េខាងត្បូង លី ប្យុងបាក់ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមសុភាចារបុរស បានទាមទារឲ្យដាក់ទោស ទៅលើលោក លី ប្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ទៅលើរឿងចោទប្រកាសថា បានប្រព្រឹត្តអំពើពុករលួយ ។

ក្រុមសុភាចារបុរស បាននិយាយ នៅក្នុងពេលសវនាការចុងក្រោយ ទៅលើករណីសំណុំរឿង របស់លោក លី ថា តុលាការស្រុកក្រុងសេអ៊ូល គួរតែកាត់ទោសឲ្យលោក លី ជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ដោយស្នើឲ្យពិន័យជាប្រាក់១៥ពាន់លានវ៉ុន ស្មើនឹង១៣,៣លានដុល្លារ និងប្រាក់ពិន័យ១១.១ពាន់លានវ៉ុន ស្មើនឹង៩,៩លានដុល្លារ ។

លោក លី បានកាន់តំណែងក្នុងអាណត្តិ ជាប្រធានាធិបតីរយៈពេល៥ឆ្នាំ ចាប់ពីដើមឆ្នាំ២០០៨ ត្រូវបានចាប់ខ្លួននៅចុងខែមីនា មុនពេលចោទប្រកាន់ បានប៉ុន្មានខែក្រោយមក ទៅលើបទប្រព្រឹត្តអំពើពុករលួយ ចំនួន១៦ករណី ក្នុងនោះមានបទស៊ីសំណូក កេងប្រវ័ញ្ចទ្រព្យសម្បតិ្ត និងរឿងអាស្រូវក្នុងពេលកាន់អំណាច ៕ប្រែសម្រួលដោយ៖ ម៉ៅ បុបា្ផមករា

Facebook Comments

To Top