ព័ត៌មានជាតិ

កំពុងរង់ចាំការ៉េមទុរេន មែនទេ ! ឆ្ងាញ់ទៀតហើយ ! ! ស្វិនសិន នាំរសជាតិទុរេន ពេញនិយមបំផុត

ភ្នំពេញ ៖ ហាងការ៉េមស្វិនសិន (SWENSEN’S) ដ៏ល្បីឈ្មោះឈរជើង ក្នុងទីផ្សារកម្ពុជា ជាង១១ឆ្នាំ មកហើយដែលតែងតែ នាំមកនូវរសជាតិថ្មីៗ ទៅតាមរដូវកាលនីមួយៗ សម្រាប់ អតិថិជនរបស់ខ្លួន ឥឡូវនេះបានមកដល់ទៀត ហើយ សម្រាប់ការរង់ចាំរបស់អតិថិជន ជាមួយរសជាតិទុរេន ឈ្ងុយឆ្ងាញ់ ដែលជាចំណងចំណូលចិត្តខ្លាំងបំផុត របស់ប្រជាជនកម្ពុជា ។

លក្ខណៈពិសេស របស់ការ៉េមរសជាតិទុរេន បានបន្ថែមនូវសាច់ដូងខ្ចី និងបាយដំណើប ផ្កាអញ្ជ័ន ពណ៌ស្វាយ ដែលរឹតតែធ្វើឲ្យការ៉េម មានរសជាតិឈ្ងុយឆ្ងាញ់ និងសោភណ្ឌភាព គួរឲ្យទាក់ទាញ ឃើញភ្លាមស្រក់ទឹកមាត់ ចង់ញុំាតែម្ដង ហើយអ្វីដែលពីសេសនោះ គឺមាន ស្រោចដោយទឹកទុរេន ដែលធ្វើឲ្យការ៉េម មានក្លិនធូរេនពិតៗតែម្ដង។

ការ៉េមរសជាតិធូរេន របស់ស្វិនសិនមានច្រើនខ្នាត ទៅតាមចំណងចំណូល ចិត្តរបស់ អតិថិជន ជាមួយតម្លៃសមរម្យ មានលក់នៅគ្រប់សាខា ហាងការ៉េមស្វិនសិន នៅទូទាំងប្រទេស ។

លោកស្រី ជុំ លីមហ៊ាង អ្នករស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា បានរង់ចាំការ៉េម រស់ជាតិធូរេន នៅហាងការ៉េមស្វិន សិនជាយូមកហើយ ពេលនេះការទន្ទឹងរង់ចាំ របស់គាត់ បានមកដល់ហើយ។

អ្នកស្រីបន្ថែមទៀតថា “គាត់តែងតែមកញ៉ាំ ការ៉េមទុរេនជាញឹកញ៉យ ដោយសារតែរសជាតិ របស់វាឈ្ងុយឆ្ញាញ់ជាប់ចិត្ត នៅកន្លែងត្រជាក់ស្រួល ការចនាហាងដ៏ប្រណិត ការប្រើប្រាស់ Internet ល្បឿនលឿន សាកសមជាកន្លែង ជួបជុំមិត្តភ័ក្រ និងក្រុមគ្រួសារសាកសមបំផុត”។

ហាងការ៉េមស្វិនសិន ជាហាងការ៉េម សាន់ដេ រសជាតិរាប់សិបមុខ ឈ្ងុយឆ្ងាញ់ដែលជាកន្លែង សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ ជាពិសេសជាកន្លែង សាងអនុស្សាវរីយដ៏ផ្អែមល្ហែម និង សុភមង្គលតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ហាងការ៉េមស្វិនសិន តែងតែយកចិត្តទុកបំផុត ទៅលើ គុណភាពចំណីអាហារ និងសេវាកម្ម ធ្វើយ៉ាងណាអាចបំពេញចិត្តអតិថិជន ១០០%។ គិតមកដល់ត្រឹមថ្ងៃនេះ ហាងការ៉េមស្វិនសិនបានពង្រីកសាខារបស់ខ្លួន ចំនួន៨ទីតាំងនៅរាជ ធានី ភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាក ហាងអាហារទាំង៦រួមមាន៖ ដឹភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វេ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និង កាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B.Q. Plaza) ដែលទិញសិទ្ធិ ផ្ដាច់មុខ និងបើកដំណើរការនៅកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន៦១ហាង នៅទូទាំង៕

ដោយ ៖ ធី លីថូ

Facebook Comments

To Top