អន្តរជាតិ

កាសែតកូរ៉េខាងជើង៖ ទណ្ឌកម្មមិន កំពុងធ្វើឲ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចទេ

បរទេស៖កាសែតបក្សពលករ របស់កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា ទណ្ឌកម្មប្រឆាំង កូរ៉េខាងជើង កំពុងតែមិនដំណើរល្អ ព្រោះទីក្រុងព្យុងយ៉ាងអនុវត្ត នូវការបង្កបង្កើតឡើង វិញដោយខ្លួនឯង។

យោងតាមប្រភពព័ត៌មាន ពីកាសែត UPI បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរិះគន់ថ្កោលទោស ទណ្ឌកម្មអន្តរជាតិ កាសែតកូរ៉េខាងជើង Rodong Sinmun បាននិយាយយ៉ាងដូច្នេះថា ប្រទេសកូរ៉េខាងជើង កំពុងតែចាត់ទុកខ្លួនឯង ជាឃ្លាំងអំណាចសេដ្ឋកិច្ចមួយ បើទោះជាមានការដាក់ទណ្ឌកម្មក៏ដោយ។

គួរបញ្ជាក់ថា ការចេញផ្សាយបែបនេះ របស់កាសែតកូរ៉េខាងជើង គឺធ្វើឡើងត្រឹមតែពីរបី ថ្ងៃ មុនថ្ងៃទី០៩ ខែកញ្ញា ជាពេលដែលរបបរបស់លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងប្រារព្ធធ្វើពិធីអបអរទិវាបង្កើត ប្រទេសគម្រប់ខួបលើកទី៧០ឆ្នាំ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top