ព័ត៌មានជាតិ

កម្ពុជាក្លាយជា គោលដៅធំបំផុត សម្រាប់ផលិតផល ដែកវៀតណាម

ភ្នំពេញ ៖ ប្រទេសកម្ពុជា បានក្លាយជាទីផ្សារ គោលដៅធំបំផុត សំរាប់ផលិតផលដែក គ្រប់ប្រភេទ របស់ប្រទេសវៀតណាម ស្របពេលការ កើនឡើងខ្លាំង នៃវិស័យសំណង់ នៅក្នុងប្រទេស។

តាមតួលេខពីអង្គភាពគយ វៀតណាមរយៈពេល៧ខែឆ្នាំនេះ វៀតណាម បាននាំចេញដែក សរុបជាង៣លាន៤សែនតោន ដោយកើនឡើងអត្រាជាង៤០% ជាមួយនឹងតម្លៃនាំចេញ គិតជាទឹកប្រាក់២៥៣០លានដុល្លារ។

ជាមួយគ្នាវៀតណាមបាននាំចេញ ផលិតផលដែកមកទីផ្សារកម្ពុជា មានបរិមាណរង្វង់ ៧២ម៉ឺនតោន កើនឡើងអត្រាជិត៥០% ធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹង តម្លៃទឹកប្រាក់នាំចេញជិត៤៦៣ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា តំរូវការទីផ្សារកម្ពុជាបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ដែក សម្រាប់ការសាងសង់ គឺមានតម្លៃចន្លោះពី ៦២០-៦៥០ដុល្លារក្នុង១តោន ៕

Facebook Comments

To Top