ព័ត៌មានជាតិ

Viber ទទួលបានការកែប្រែថ្មី ជាមួយការសន្ទនា ល្បឿនលឿនអស្ចារ្យ

ភ្នំពេញ ៖ កម្មវិធីផ្ញើសារសន្ទនាដ៏ល្បីល្បាញ Viber នឹងផ្តល់ជូនអ្នកប្រើប្រាស់ នូវបទពិសោធន៍ សន្ទនាដ៏ស្រស់ស្អាត និងកាន់តែភាពងាយស្រួល អស្ចារ្យជាមួយល្បឿន បញ្ជូននិងទទួលបានសារសន្ទនា លឿនជាងមុនពីរដង និងមុខងារបញ្ជាក់ អំពីស្ថានភាព នៃការបញ្ជូន កម្មវិធីផ្ញើសារសន្ទនានាំមុខគេ Viber នឹងធ្វើការកែប្រែ នូវបទពិសោធន៍សន្ទនា ដោយផ្តល់ជូន អ្នកប្រើប្រាស់ទាំង១ពាន់លាននាក់ របស់ខ្លួននូវសមត្ថភាព ក្នុងការផ្លាស់ប្តូរ សារសន្ទនា ក្នុងល្បឿនលឿនជាងមុនពីរដង។ លើសពីនេះទៅទៀត Viber នឹងបញ្ចេញនូវការរចនាម៉ូតកម្មវិធីថ្មី និងមានភាពប្រសើរជាងមុន ដើម្បីអនុញ្ញាតឲ្យការសន្ទនា មានល្បឿនកាន់តែលឿន និងផ្តល់ជូននូវវេទិកាសន្ទនា ដែលមិនត្រឹមតែមានភាពងាយស្រួល តែក៏ស្រស់ស្អាតផងដែរ។

តើអ្នកមានធ្លាប់កំពុងសន្ទនា ជាមួយមិត្តភក្តិម្នាក់ ហើយឆ្ងល់ថា: តើគេមានបានបើកមើលសាររបស់ខ្ញុំដែរឬទេ? ហេតុអ្វីបានជាគេចំណាយពេលយូរ ក្នុងការឆ្លើយតបម៉្លេះ? ឥឡូវនេះ Viber នឹងធ្វើឲ្យការផ្ញើសារសន្ទនា កាន់តែមានថេរវេលាដូចការសន្ទនាពិតៗ ធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួល ក្នុងការទាក់ទងជាមួយមិត្តភក្តិទាំងអស់ និងគ្រប់គ្រងកិច្ចសន្ទនាទាំងឡាយ ជាមួយការផ្លាស់ប្តូរអេក្រង់សន្ទនាថ្មីរបស់ Viber។ ជាផ្នែកមួយនៃការកែប្រែថ្មីរបស់ Viber ឥឡូវនេះអ្នកប្រើប្រាស់ នឹងក្លាយជាផ្នែកមួយនៃសហគមន៍ Viber ជាមួយ ​សារសន្ទនាកាន់តែលឿនជាងមុន: ឥឡូវនេះ អ្នកនឹងអាចធ្វើការបញ្ជូនសារសន្ទនា កាន់តែលឿនជាងមុនពីរដង ដូចនេះកិច្ចសន្ទនា របស់អ្នកនឹងមានភាពរលូនកាន់តែខ្លាំង និងបន្តទៅមុខកាន់តែលឿន ហើយអ្នកមិនចាំបាច់ភ័យខ្លាច ពីការរង់ចាំសារ ដែលមិនមានការឆ្លើយតបឡើយ។

​លើសពីនេះទៅទៀត Viber មានមុខងារការពារ end-to-end encryption ធ្វើឲ្យវាជាកម្មវិធីផ្ញើសារសន្ទនា ដែលមានសុវត្ថិភាពជាងគេបំផុត។ អ្នកប្រើប្រាស់អាចទុកចិត្តបានថា ពេលប្រើប្រាស់ Viber ទិន្នន័យនិងមាតិកា នៃកិច្ចសន្ទនារបស់ពួកគេ នឹងមិនត្រូវបានចែករំលែក ជាមួយភាគីទីបីឡើយ ហើយសូម្បីតែ Viber ខ្លួនឯងក៏គ្មានសិទ្ធចូលអានវាបានដែរ – ផ្តល់ជូននូវភាពឯកជន 100%។

​ឥឡូវនេះ មិនថាអ្នកប្រើប្រាស់ មានទីតាំងនៅទីណាក្នុងពិភពលោក ពួកគេនឹងទទួលបាន នូវសេវាកម្មលឿនបំផុត រួមជាមួយបទពិសោធន៍សន្ទនា ដែលពោរពេញ ដោយភាពសប្បាយរីករាយ និងមានភាពស្រស់ស្អាត។​ បទពិសោធន៍អេក្រង់សន្ទនា ដែលមានល្បឿន កាន់តែលឿនមួយនេះ អាចប្រើប្រាស់បានទូទាំងសកលលោក សម្រាប់អ្នកប្រើប្រាស់ iPhone ហើយនឹងដាក់ដំណើរការ ក្នុងពេលឆាប់ៗនេះ សម្រាប់អ្នកប្រើប្រាស់ Android។
ទទួលបាននូវបទពិសោធន៍អេក្រង់ សន្ទនាថ្មីនិងប្លែកភ្នែក ជាមួយសារសន្ទនាកាន់តែលឿន នៅពេលដែលអ្នកធ្វើបច្ចុប្បន្នភាព នៃកម្មវិធី Viber ក្នុងថ្ងៃនេះ: vb.me/52b34b៕ ដោយ៖ ព្រឿង វិសាល

To Top