អន្តរជាតិ

Update៖ ស្លាប់​៨នាក់ និងបាត់ខ្លួន​៣២នាក់ ក្រោយហេតុការណ៍រញ្ជួយដីដ៏ខ្លាំង​ នៅភាគខាងលិចជប៉ុន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៦,៧រ៉ិចទ័រ វាយប្រហារភាគខាងលិចនៃប្រទេសជប៉ុន នៅកោះហុកកៃដូ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបង្កឲ្យមានហេតុការណ៍បាក់ដីដ៏អាក្រក់កើតឡើង ដែលបានគ្របដណ្តប់លើផ្ទះមួយចំនួន និងបានសម្លាប់មនុស្ស​ ៨នាក់​ និង​ ៣២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

យ៉ាងហោចណាស់មនុស្សចំនួន៣២នាក់បាត់បង់ជីវិត និង១២០នាក់បានរងរបួស ក្រោយពីមានឧប្បត្តិហេតុនេះ ។

មិនទាន់មានសញ្ញាព្រមានអំពីស៊ូណាមិនៅឡើយទេ ក្រោយពីមានការរញ្ជួយរាក់ ដែលបានកើតឡើងនៅចម្ងាយ៦២គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃរដ្ឋធានី Sapporo ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top