អន្តរជាតិ

Update៖ ស្លាប់ម្នាក់ និងបាត់ខ្លួន ៣២នាក់ ក្រោយហេតុការណ៍ រញ្ជួយដីដ៏ខ្លាំងនៅជប៉ុន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៦រ៉ិចទ័រ វាយប្រហារភាគខាងជើង នៃប្រទេសជប៉ុន នៅកោះហុកកៃដូ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបង្កឲ្យមានហេតុការណ៍ បាក់ដីដ៏អាក្រក់កើតឡើង ដែលបានគ្របដណ្តប់លើផ្ទះមួយចំនួន និងបានសម្លាប់មនុស្សម្នាក់ ។

យ៉ាងហោចណាស់មនុស្សចំនួន ៣២នាក់បាត់បង់ជីវិត និង១២០នាក់បានរងរបួស ក្រោយពីមានឧប្បត្តិហេតុនេះ ។

មិនទាន់មានសញ្ញាព្រមាន អំពីស៊ូណាមិនៅឡើយទេ ក្រោយពីមានការរញ្ជួយរាក់ ដែលបានកើតឡើងនៅចម្ងាយ ៦២គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃរដ្ឋធានី Sapporo ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top