កីឡា

Ronaldinho: ខ្ញុំចង់ Neymar ចូលរួមជាមួយក្លឹប …

អតីតខ្សែប្រយុទ្ធ Ronaldinho របស់ក្រុម FC Barcelona បានបង្ហើបឱ្យដឹងថា គាត់ចង់ឲ្យ Neymar ដែលកំពុងលេងជាមួយក្រុម Paris Saint-Germain ទៅលេងឱ្យក្លឹបមួយនេះវិញ។

កីឡាករបាល់ទាត់វ័យ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងអស្ចារ្យ សម្រាប់ក្រុមយក្សរបស់បារាំង ចាប់តាំងពីគាត់បានមកដល់ក្លឹបកាល ពីរដូវកាលមុន ដោយបានបង្កើតភាពជាដៃគូដ៏គ្រោះថ្នាក់ជាមួយ Edinson Cavani និង Kylian Mbappe ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Ronaldinho ឥឡូវនេះបានសារភាពថា គាត់ចង់ឲ្យ Neymar ទៅ Barca វិញបើទោះបីជាកីឡាកររូបនេះ​ មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្រុម Real Madrid ក៏ដោយ។

Ronaldinho បានប្រាប់សារព័ត៍មាន Mundo Deportivo ថា ” Neymar គឺជាកីឡាករល្អបំផុតក្នុងពិភពលោក ប៉ុន្តែខ្ញុំនឹងរីករាយជាងនេះ ប្រសិនបើគាត់វិលត្រឡប់មកកាន់ក្លឹប Barcelona វិញ”។ តែអ្វីដែលសំខាន់ទៀតនោះគឺ Neymar កំពុងសប្បាយចិត្តជាមួយ PSG” ៕
ដោយ ផល វិចិត្រ

Facebook Comments

To Top