តារា

Messi សរសើកីឡាករ ចំណូលថ្មីម្នាក់ ថាដូច Xavi Hernandez

ខ្សែប្រយុទ្ធ Lionel Messi បានសរសើកីឡាករចំណូលថ្មីម្នាក់ថាដូច Xavi Hernandez ដែលអ្នកគាំទ្រ Blaugrana តែងតែចងចាំក្នុងចិត្ត។

ទោះបីជាលេងបានត្រឹមតែ៨១នាទីនៅរដូវកាលនេះក៏ដោយ ក៏កីឡាករ Arthur Melo ដែលជាកីឡាករ ចំណូលថ្មីបានធ្វើឱ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការលេងរបស់គាត់។

ក្រោយឃើញទម្រុងលេងបែបនេះ Messi ដែលជាប្រធានក្រុមថ្មីរបស់ក្លឹប Barca បានសរសើរខ្សែ បម្រើវ័យ២២ឆ្នាំរូបនេះ ដោយបាននិយាយថា កីឡាករវ័យក្មេងម្នាក់នេះ ធ្វើឲ្យគាត់នឹកដល់ Xavi Hernandez ។

Messi បាននិយាយក្នុងកម្មវិធី Tot Costa របស់ Catalunya Radio ថា: ” អ្នកដែលមកទីនេះ គឺល្អណាស់។ “Arthur ខ្ញុំមិនដឹងច្រើនទេគាត់ ប៉ុន្តែគាត់ហាក់ដូចជាស្រដៀងនឹង Xavi ហើយគាត់គួរឱ្យ ទុកចិត្ត គាត់មានស្តាយល៍ដូច La Masia”។

“គាត់បានលេងបាល់ខ្លីៗ ដោយមិនបាត់បង់បាល់ពីជើងឡើយ ហើយគាត់បានចាប់យកវាយ៉ាងរហ័ស ដោយភាពរឹងមាំ”៕

ប្រែសម្រួលដោយ​ ៖​​ ផល វិចិត្រ

Facebook Comments

To Top