កីឡា

FIFA បដិសេធ ពាក្យបណ្តឹង របស់ក្រុម Real Madrid ទៅលើ Inter Milan

FIFA បានសំរេចចិត្តបដិសេធ ការដាក់ពិន័យ ទៅលើក្លឹប Inter Milan ចំពោះការទាក់ទង ទៅលើខ្សែបម្រើ Luka Modric ពីក្លិប Real Madrid ក្រោយចោទថា ភាគីនៅក្របខ័ណ្ឌ Serie A បានបង្កើតវិធីសាស្រ្តខុសច្បាប់ដើម្បីនាំយក Modric ដោយគ្មានការព្រមព្រៀងពី Real ។

រឿងនេះបានជំរុញឱ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ដាក់ពាក្យបណ្តឹង ទៅកាន់ FIFA ចំពោះការប៉ុនប៉ងរបស់ពួកគេ ក្នុងការនាំយកកីឡាករដែលទើបតែបាន ឈ្នះពានរង្វាន់កីឡាករឆ្នើម ប្រចាំឆ្នាំរបស់ UEFA ទៅកាន់ទឹកដីអីតាលី។

ប៉ុន្តែទោះជាយ៉ាងណាក្ដីសារព័ត៍មាន ESPN បានរាយការណ៍ថា ពាក្យបណ្តឹងនេះ ត្រូវបាន FIFA ច្រានចោល ដោយផ្តល់ព័ត៌មានទៅក្លឹបទាំងពីរថា ករណីនេះវាបានផុតទៅហើយ។

ចំណែកលោក Florentino Perez បាននិយាយថា “ក្រុម Inter បានធ្វើការប៉ុនប៉ងនាំយក Modric ដោយគ្មានគិតអ្វីសោះ ពួកគេបានព្យាយាមចុះហត្ថលេខាយកលេខ១០របស់យើង ដោយមិនបង់ប្រាក់សម្រាប់គាត់។

“នេះជាលើកទី១ នៅក្នុងជីវិតរបស់ខ្ញុំហើយ ដែលបានឃើញអ្វីមួយដូចនេះ” ៕

ដោយ ផល វិចិត្រ

 

Facebook Comments

To Top