កីឡា

Felliani ផ្ដាំទៅអ្នករិះគន់ថា កុំនិយាយច្រើនពេក បិសាចក្រហមនៅតែអាច ឈ្នះពានរង្វាន់ធំៗ

កីឡាករ Marouane Fellaini បានជឿជាក់ថាក្រុម Manchester United នៅតែមានការប្រកួតប្រជែង សម្រាប់ពានរង្វាន់ធំៗ ដោយលើកឡើងថា “អ្វីគ្រប់យ៉ាងនឹងអាចទៅរួច” នៅក្នុងក្របខ័ណ្ឌ Premier League ។

ទោះជាយ៉ាងណាក៏ដោយ ក្រោយការទទួលជ័យជម្នះលើក្រុម Burnley កីឡាករ Fellaini បានមើលឃើញថា គ្មានហេតុផលអ្វីដែលក្រុមរបស់លោក Mourinho មិនអាចចាប់ផ្តើមបានល្អនៅ Premier League នោះទេ ខណៈដែលពួកគេបន្ត សម្លឹងមើលទៅអនាគត ហើយនឹងមិនអើពើ ជាមួយអ្នករិះគន់ឡើយ ។

កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានប្រាប់វេបសាយផ្លូវការរបស់ក្លឹបថា: “រដូវកាលនេះនៅវែងឆ្ងាយទៀត ហើយវាគ្រាន់តែជា ការចាប់ផ្តើមប៉ុណ្ណោះ ។ “ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ យើងបានចាប់ផ្តើមយ៉ាងល្អ” ។

“ដូចដែលខ្ញុំបាននិយាយ អ៊ីចឹងការប្រកួតបន្ទាប់គឺសំខាន់ជាងនេះ ហើយនៅ Premier League អ្វីគ្រប់យ៉ាងអាចកើតឡើងបានដែរ ដូច្នេះសូមកុំនិយាយច្រើនពេក ហើយត្រូវចាំមើលបន្តទៀត” ៕

ដោយ៖ ផល វិចិត្រ

Facebook Comments

To Top