តារា

Demi Lovato ដាក់លក់ផ្ទះ នៅឡូសអេនជីឡេស ក្រោយជួបរឿងមិនល្អ

អាមេរិក ៖ តារាចម្រៀង ដ៏ល្បីល្បាញ Demi Lovato មានដំណឹងថា បានដាក់លក់ផ្ទះដ៏ ស្កិមស្កៃ របស់នាងនៅក្រុងឡូសអេនជីឡេស ក្រោយ សន្លប់ចូលមន្ទីរ ពេទ្យកាលពីខែមុន ។

ព័ត៌មានពី Hollywoodlife បានអោយដឹងនៅថ្ងៃទី៥ ខែកញ្ញានេះថា តារាចម្រៀងវ័យ២៦ឆ្នាំ Demi Lovato កំពុងដាក់លក់ផ្ទះរបស់នាងនៅតំបន់ Hollywood Hills ជាផ្ទះដែលនាងដួល សន្លប់ កាលពីខែមុនព្រោះប្រើថ្នាំលើសកម្រិត។ កាលដែលដាក់លក់នេះព្រោះ Demi យល់ថាផ្ទះនេះជាកន្លែងនាំស៊យដល់នាង ហើយចង់រស់នៅអោយមានរឿងតទៀត ។  ផ្ទះប្រណិតមានបន្ទប់ដេក៤ និងបន្ទប់ទឹក៦, អាងហែលទឹកព្រមទាំងបាតូចមួយផងនោះ Demi Lovato  ប្រកាសលក់នេះដាក់តម្លៃ ៩៨៩៥០០០ ដុល្លារអាមេរិក ។

កាលពីថ្ងៃទី២៤ខែកក្កដាកន្លងទៅម្ចាស់បទ “ Sober” នាង Demi Lovato ត្រូវបញ្ជូននៅមន្ទីរ ព្រោះនាងសន្លប់ដោយសាប្រើថ្នាំលើសកម្រិតដែលគេជឿថាជាប្រភេទថ្នាំញៀនម្យ៉ាងដែលនាងប្រើដើម្បីបំបាត់ការ ឈឺចាប់ ហើយពេលនេះ Demi មានសភាពធម្មតាវិញ ហើយក្រោយទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ ៕

ដោយ៖ទូច សុខលីដា

Facebook Comments

To Top