ព័ត៌មានជាតិ

CSPP ជាសាលារៀន ឯកជនទី១ ដែលគិតដល់សុខភាព ផ្លូវកាយនិងផ្លូវចិត្ត របស់សិស្ស

ភ្នំពេញ ៖ ដើម្បីសម្រួល និងកាត់បន្ថយការ ស្តីបន្ទោស ដល់កូនៗ ដែលរៀនមិនពូកែ ឬមិន អាចប្រឡង ជាប់ ដោយសារកត្តាសុខភាពផ្លូវកាយ និងផ្លូវចិត្ត សាលារៀនខូលីងវូដភ្នំពេញ (CSPP) បានសហការ ជាមួយក្រុមវេជ្ជបណ្ឌិត ដែលមានឯកទេសផ្នែកកុមារ និងយុវជនក្រោម អាយុ១៨ឆ្នាំ ឱ្យជួយពិនិត្យនិងតាមដានសុខភាព របស់សិស្សានុសិស្សនៅ CSPP ដោយឥត គិតថ្លៃ ។

តាមការបញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត ឯកទេសមកពីមន្ទីរសម្រាក ព្យាបាលកុមារផ្កាឈូក បានឱ្យ ដឹងថា កុមារខ្លះមានបញ្ហាភ្នែក ឬរលាកច្រមុះឬមានអាចម៍ត្រចៀកច្រើន តែឪពុកម្តាយឬ អាណាព្យាបាល ពុំបានចាប់អារម្មណ៍ ធ្វើឱ្យកុមារទាំងនោះជួបប្រទះការលំបាកក្នុងការសិក្សា ហើយជាលទ្ធផលពុំអាចធ្វើឱ្យពួកគាត់ទទួលបាននិទ្ទេសល្អឡើយ រីឯឪពុកម្តាយឬ អាណាព្យា បាលវិញចេះតែគិតបារម្ភថាកូនៗ របស់ខ្លួនរៀនខ្សោយ។

ដូចនេះ ដើម្បីជួយសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានចំណេះ ដឹងអប់រំពិតប្រាកដ តាម រយៈ គ្រូបង្រៀនឆ្នើមៗគ្រប់កម្រិត និងវិន័យតឹងរឹង CSPP ចាប់ផ្តើមបន្ថែមនូវកម្មវិធីថ្មីមួយទៀត គឺផ្តល់ការអប់រំការពារសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តដោយឥតគិតថ្លៃ ជាពិសេសអប់រំអំពី ការបរិភោគចំណីអាហារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យពួកគាត់មានកាយសម្បទាមាំមួននិងរៀនពូកែ ចាប់ពីឆ្នាំសិក្សាថ្មី ២០១៨-២០១៩ នេះតទៅ។

ទទួលពាក្យចូលរៀនជារៀងរាល់ថ្ងៃ! ចូលរៀន៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨! សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖

– ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២

– អាសយដ្ឋាន៖ អគារលេខ៥០ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំង និងអង់តែនទួលគោក នៅជាប់អតីតមជ្ឈមណ្ឌលទួលគោក)

Facebook Comments

To Top