អន្តរជាតិ

Breaking News៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦,៧ រ៉ិចទ័រ វាយប្រហារដែនកោះ ហុកកៃដូ ប្រទេសជប៉ុន

 

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា នៅលើដែនកោះ ហុកកៃដូ នៃប្រទេសជប៉ុន បានរងគ្រោះដោយគ្រោះរញ្ជួយ កម្រិត៦,៧រ៉ិចទ័រ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា មានគ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ បានអង្រួនខ្លាំងក្លានៅខេត្ត ហុកកៃដូ នៃប្រទេសជប៉ុន

ទីភ្នាក់ងារ JMA បានចុះផ្សាយថា គ្រោះរញ្ជួយដី ដ៏ខ្លាំងក្លានេះបានកើតឡើង នៅវេលាម៉ោង៣និង០៨នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ ដែលមានកម្រិត៤២,៧ដឺក្រេនៃរយៈទទឹងប៉ែក ខាងជើង និងកម្រិត១៤២.០ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ៣៧គីឡូម៉ែត្រ ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយរញ្ជួយដីកើតឡើង ភូមិនានានៅតំបន់រងគ្រោះក៏បានគ្របដណ្តប់ ដោយល្បាប់ដីដែលបាក់ហូរច្រោះ ។

នៅមិនទាន់ដឹងច្បាស់ថា មានអ្នកស្លាប់ ឬរបួសប៉ុន្មាននាក់ នៅឡើយទេនៅក្នុងហេតុការណ៍ រញ្ជួយដីដ៏ខ្លាំងមួយនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top