អន្តរជាតិ

Amazon ជាក្រុមហ៊ុនទី២ របស់សហរដ្ឋអាមេរិក ដែលមានតម្លៃទីផ្សារ ១ពាន់ពាន់លានដុល្លារ

ញូវយ៉ក៖ ក្រុមហ៊ុន Amazon បានក្លាយជាក្រុមហ៊ុន ជួញដូរសាធារណៈទី២ ដោយមានតម្លៃទីផ្សារចំនួន១ ពាន់ពាន់លានដុល្លារ ដែលមានកម្រិតខ្ពស់នៅលើ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ទៅទៀតយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ ។

ព្រឹត្តការណ៍នេះ គឺជាសញ្ញាមួយទៀតនៃ ការកើនឡើងយ៉ាង ឆាប់រហ័សរបស់ក្រុមហ៊ុន Amazon ពីអ្នកលក់សៀវភៅ តាមប្រព័ន្ធអ៊ីនធើណេតទៅ ជាក្រុមហ៊ុនលក់កាសែតក្រដាស ទូរទស្សន៍ និងអ្វីៗគ្រប់យ៉ាង ។ ក្នុងរយៈពេល២ ទសវត្សរ៍ក្រុមហ៊ុន Amazon បានពង្រីកវិសាលភាព លើសពីការទិញទំនិញអនឡាញ និងការថែទាំសុខភាពការ ផ្សាយពាណិជ្ជកម្មនិងពពក ។ ការរីកចម្រើនរបស់វាបានបង្កើន នូវជោគវាសនានៃស្ថាបនិក និងនាយកប្រតិបត្តិរបស់ខ្លួន លោក Jeff Bezos ។ ភាគហ៊ុន១៦ភាគរយរបស់លោកនៅ Amazon នាពេលបច្ចុប្បន្នមានតម្លៃជាង១៦០ ពាន់លានដុល្លារ ។ ទស្សនាវដ្តី Forbes បានដាក់លោកនៅលើកំពូល បញ្ជីមហាសេដ្ឋីរបស់ខ្លួនជាលើកដំបូង នៅឆ្នាំនេះដែលលើសពី សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងអ្នកវិនិយោគ Warren Buffett ។

ភាគហ៊ុនរបស់ Amazon បានកើនឡើងជិត ៦០០ភាគរយក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះរួមបញ្ចូល ទាំងការកើនឡើងជាង ៧០ភាគរយនៅឆ្នាំ 2018 ។ កាលពីព្រឹកថ្ងៃអង្គារភាគហ៊ុន បានកើនឡើងគ្រប់គ្រាន់ ដើម្បីជំរុញឲ្យតម្លៃរបស់ក្រុមហ៊ុននេះ ហួសកំណត់តម្លៃ ១ពាន់ពាន់លានដុល្លារ ទោះបីជាវាបានធ្លាក់ចុះបន្តិចក្រោយពីនោះ ។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានបិទនៅតម្លៃ ២០៣៩,៥១ដុល្លារ កាលពីថ្ងៃអង្គារពោលគឺប្រហែល ១១ដុល្លារក្នុងមួយហ៊ុន ដែលរក្សាតម្លៃរបស់ខ្លួនលើសពី ១ពាន់ពាន់លានដុល្លារ ។ ក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូល ១ពាន់ពាន់លានដុល្លារ នៅដើមខែសីហា ។ ក្រុមហ៊ុនថាមពលជាតិ អារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Aramco ត្រូវបានគេជឿយ៉ាងទូលំទូលាយថា មានតម្លៃច្រើនជាង Amazon ឬ Apple ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top