ព័ត៌មានជាតិ

​អភិបាលខេត្តកំពង់ចាម​​​ គម្រោងអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ​​ ពីតំបន់បាក់ច្រាំង​ ទៅទីតាំង​ថ្មី

កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានរៀបចំគម្រោង ដើម្បីអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន ជូនប្រជាពលរដ្ឋ ដែលត្រូវផ្លាស់លំនៅដ្ឋាន ពីតំបន់បាក់ច្រាំងទន្លេ ទៅកាន់កន្លែងថ្មី ។ គោលនយោបាយថ្មីនេះ លោក អភិបាលខេត្ត បានថ្លែងប្រាប់ប្រជាពលរដ្ឋ ចំនួន២៣គ្រួសារ ដែលកំពុងទទួលរងការរុះរើផ្ទះ ដោយសារការបាក់ច្រាំងទន្លេ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខណៈដែល លោក អភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះ និងជួយ រុះរើផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា ត្រូវរៀបចំស្ថិតិចំនួន ប្រជាពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ ក្នុងកំឡុងឆ្នាំ២០១៧ និងឆ្នាំ២២០១៨ ដើម្បីរៀបចំជាគម្រោង ជួយ អោយពួកគាត់បានផ្លាស់ទីលំនៅ ទៅកន្លែងថ្មីដែលពួកគាត់ពេញចិត្ត ដែលក្នុងនោះ អាជ្ញាធរខេត្ត និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន ដូចជាប្រព័ន្ធទឹក .ភ្លើង និងផ្លូវថ្នល់.ជាដើម។

លោក អភិបាលខេត្ត បានបញ្ជាក់ថា ការផ្លាស់ប្តូរទៅកន្លែងរស់នៅថ្មីនោះ អាជ្ញាធរខេត្ត មិនធានាក្នុងការទិញដីចែកជូន ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ការជួយរបស់អាជ្ញាធរ គឺសំដៅទៅលើ ការរៀបចំអោយមានផ្លូវ មានប្រព័ន្ធទឹក .ភ្លើង ដើម្បីអោយបងប្អូន បានរស់នៅស្រួល ដោយអស់ការភ័យខ្លាច អំពីការបាក់ច្រាំងទន្លេដូច្នេះតទៅទៀត ។ម្យ៉ាងទៀត ចំនួនប្រជាពលរដ្ឋដែលរងគ្រោះ និងអាចប្រឈមការបាក់ច្រាំងទន្លេទៅឆ្នាំ ក្រោយៗទៀត ត្រូវនាំគ្នាពិភាក្សា ព្រោះថា ការរៀបចំហេដ្ឋារចនាសម្ព័ន យើងអាចធ្វើបានលុះត្រាតែបងប្អូន ទៅសង់លំនៅឋានបានច្រើនគ្រួសារ ដូច្នេះ បងប្អូនប្រជាពលរដ្ឋគួរតែមានការឯកភាពគ្នា ថា និងត្រូវសន្សំលុយទិញដីនៅម្តុំណា ដែលបងពេញចិត្ត រួចអាជ្ញាធរ និងគិតគូរអភិវឌ្ឍន អោយមានផ្លូវ .ប្រព័នទឹក .ភ្លើង ដើម្បីបង្ករការរស់នៅអោយបានល្អប្រសើរ។ ហើយនៅក្នុងស្រុកកងមាសនេះ មានប្រជាពលរដ្ឋជាង៤០គ្រួសារ ស្មើនិង ជាង៤០ខ្នងផ្ទះ ដែលបានរងគ្រោះ និងរុះរើផ្ទះដោយសារបាក់ច្រាំងទន្លេ។

គួររំលឹកដែរថា ក្នុងពេលមានគ្រោះធម្មជាតិដោយទឹកជំនន់ នេះ គេសង្កេតឃើញ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានតែងតែ យកចិត្តទុកដាក់ ដឹកនាំក្រុមការងារ ចុះពិនិត្យ មើលប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានរងគ្រោះ ដោយដោយទឹកជំនន់ ជាមួយគ្នានោះ អំណោយក៏បានចែកជូន​ ប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីអោយពួកគាត់ បានយកទៅដោះស្រាយ ក្នុងគ្រួសារ ក្នុងពេលមានអាសន្ននេះផងដែរ៕ដោយ ៖សត្យា

Facebook Comments

To Top