អន្តរជាតិ

៦កញ្ញាកាលពីឆ្នាំ១៩១៥ រថក្រោះដំបូងបង្អស់ របស់ពិភពលោក ត្រូវបានផលិតឡើង

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩១៥ គឺជាគំរូរថក្រោះដំបូងបង្អស់ លើលោកនិងមានឈ្មោះថា Little Willie បានបង្ហាញខ្លួន នៅក្នុងជួរកងទ័ពនៃចក្រភពអង់គ្លេស ដែលត្រូវបានគេជឿជាក់ថា វាក្រោយមក គឺជាអ្នកនាំឲ្យមានការអភិវឌ្ឍ នូវគំរូរថក្រោះទំនើបៗជាច្រើន មកទល់បច្ចុប្បន្នយើងនេះ។

ស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការវិវត្តន៍របស់រថក្រោះ សម្រាប់ធ្វើសង្គ្រាមLittle Willie មានទំងន់រហូតទៅដល់១៤តោន និងអាចបើកបរទៅមុខ បានតែត្រឹមល្បឿន២ម៉ាល ក្នុងមួយម៉ោងប៉ុណ្ណោះ ហើយគោលបំណងរបស់អង់គ្លេស គឺផលិតវាឡើង ដើម្បីការងារសង្គ្រាមលោកទី១របស់ខ្លួន។

Little Willie ដែលបានបង្ហាញខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ១៩១៥ក៏ពិតមែន ប៉ុន្តែវាមិនអាចបំពេញចិត្ត របស់ក្រុមកងម្លាំងទ័ព របស់អង់គ្លេស បានឡើយ ដោយសារតែល្បឿនដ៏យឺតរបស់វា ម្ល៉ោះហើយនាឆ្នាំ១៩១៦ រថក្រោះម៉ូដែលស្រដៀងគ្នានេះ ត្រូវបានផលិតឡើងថ្មី ក្រោមឈ្មោះBig  Willie ដោយមានល្បឿនជាងមុន កម្លាំងខ្លាំងជាងមុន និងថែមទាំងមានបំពាក់នូវ សព្វាវុធបន្ថែមផង ហើយវាត្រូវបានបង្ហាញខ្លួន ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ Courcelette ក្នុងប្រទេសបារាំង ជាលើកដំបូង របស់ខ្លួន៕ ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top