អន្តរជាតិ

៤ឆ្នាំហើយ ប៉ុន្តែអ្នកជំនាញ បច្ចេកវិទ្យា អង់គ្លេសម្នាក់ និយាយថា MH370 ជាប់ខ្លួននៅព្រៃមួយ នៃប្រទេសកម្ពុជា

បរទេស:ជារឿង ដែលមិនគួរឲ្យជឿឡើយ ប៉ុន្តែអ្នកជំនាញ ខាងបច្ចេកវិទ្យា និងជាអ្នកផលិត វីដេអូជនជាតិអង់គ្លេស ដ៏ល្បីម្នាក់ដែលមានឈ្មោះថា Ian Wilson បានអះអាងថាគាត់បាន រកឃើញយន្ដហោះMH370បាត់ខ្លួនដែលបានបាត់នៅក្នុងឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់នៅលើយន្តហោះ បន្ទាប់ពីចំណាយ ពេលជាច្រើនម៉ោងលើអ៊ីនធឺណិត។

The Sunចេញផ្សាយកាលពីថ្ងៃពុធទី៥ ខែកញ្ញាម្សិលមិញ បានសរសេរថា អ្នកជំនាញ អង់គ្លេសរូបនេះបានជឿជាក់ថាគាត់បានមើល ឃើញកំទេចបែកបាក់របស់ យន្ត ហោះ ម៉ាឡេស៊ីMH370នៅលើGoogle Map នៅត្រង់ចំណុចព្រៃជ្រៅមួយ កន្លែងរបស់ប្រទេស

កម្ពុជាហើយបានបង្ហាញពីបំណង ក្នុងការធ្វើដំណើរមកដល់ទីតាំង ផ្ទាល់ផងដែរដើម្បី បញ្ជាក់រឿងនេះ ឲ្យកាន់តែច្បាស់ផង។

Wilsonបាននិយាយថា គាត់បានចំណាយពេល នៅលើGoogle Mapជាច្រើនម៉ោង ហើយ ការិយាល័យស៊ើបអង្កេត របស់យន្តហោះរបស់អង់គ្លេសក៏នៅមិនទាន់ហ៊ាន បដិសេធអំពីការលើកឡើង របស់លោកដែរព្រោះជឿជាក់ថា វាគឺជារូបភាពនៅលើផែនទី របស់Googleសម្រាប់ឆ្នាំ២០១៨ផង។

ថ្លែងទៅកាន់កាសែតDaily StarលោកWilsonបាននិយាយថា ការវាស់វែងរបស់ លោកជឿជាក់ថា រូបភាពនោះមានប្រវែងប្រហែល ជា៦៩ម៉ែត្រប៉ុន្តែជឿជាក់ថា តួយន្តហោះខាងក្រោយ មានគំលាតពីកន្ទុយជាច្រើនម៉ែត្រ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top