អន្តរជាតិ

អាមេរិក-អេមីរ៉ាត​អារ៉ាប៉ីរួម ព្រមព្រៀងបង្កើន កិច្ចសហប្រតិបត្ដិការ វិស័យការពារជាតិ​ និងយោធា

ឌួបៃ៖​ ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM របស់អេមីរ៉ាតអារ៉ាប់រួម​ បានរាយការណ៍ថា​ អេមីរ៉ាត​ អារ៉ាប់រួម (UAE) និងសហរដ្ឋអាមេរិក​ បានយល់ព្រម ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យ ការពារជាតិ​ និងយោធា​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ កាលពីថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨។

ភាគីនៃប្រទេសទាំងពីរ​ បានពិភាក្សាពីបញ្ហាទ្វេភាគី​ និងវិធីនៃការពង្រឹងទំនាក់ទំនងមិត្តភាពមិត្តភាពបន្ថែមទៀត​ ជាមួយកិច្ចព្រមព្រៀង ខាងលើនេះ។

ភាគីទាំងសងខាងបានពិនិត្យមើលឡើងវិញអំពីបញ្ហា​ ដែលមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងកិច្ចប្រជុំ​ ដែលបានចូលរួមដោយរដ្ឋមន្ត្រី ដទៃទៀត​ និងមន្រ្តីយោធាជាន់ខ្ពស់៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top