អន្តរជាតិ

អាជីវកម្ម នៅភាគខាងលិច នៃជប៉ុនកំពុងស្ទុះងើបឡើងវិញ បន្ទាប់រងផលប៉ះ ពាល់ដោយ ព្យុះទីហ្វុង

អូសាកា ៖ អាជីវកម្មនៅភាគខាងលិច នៃប្រទេសជប៉ុន ត្រូវបានវាយប្រហារ ដោយព្យុះទីហ្វុង ដ៏មានឥទ្ធិពលបានបំផ្លិចបំផ្លាញ ផ្នែកប្រតិបត្តិករទេសចរណ៍ ហាងលក់ សួនកម្សាន្ត និងចង្វាក់ ផ្គត់ផ្គង់ម្ហូបអាហារ អាជ្ញាអរក្នុងតំបន់ កំពុងរៀបចំឡើងវិញ ហើយយោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ទីភ្នាក់ងារទេសចរណ៍ JTB Corp បានលុបចោលដំណើរ កម្សាន្ត ដែលនឹងចាកចេញពីអាកាស យានដ្ឋានអន្តរជាតិកានសាយបាននិយាយថា ខ្លួននឹងសម្រេចចិត្តថា នឹងចាប់ផ្តើមពួកគេនៅថ្ងៃ ព្រហស្បតិ៍ ឬក្រោយមកទៀត ខណៈដែលកំពុងតាមដានស្ថានភាព។

ក្រុមហ៊ុន KNT Kansai ក៏បានលុបចោលដំណើរកម្សាន្ត ដែលចេញដំណើរពីព្រលាន យន្តហោះកាលពីថ្ងៃពុធដោយមន្ត្រីក្រុមហ៊ុនមួយបានថ្លែងថា ផលប៉ះពាល់ នៃការបិទព្រលាន យន្តហោះ Kansai គឺធំ។

អាកាសយានដ្ឋានអន្តរជាតិ Kansai ដែលជាព្រលានយន្តហោះធំទី៣ របស់ប្រទេសជប៉ុន និងជាច្រកទ្វារដ៏សំខាន់ សម្រាប់ជើងហោះហើរពីបណ្តា ប្រទេសអាស៊ីត្រូវបាន បិទកាល ពីថ្ងៃអង្គារ ខណៈរលកខ្ពស់ៗពីច្រាំងសមុទ្រ ដែលនៅជុំវិញនោះបានជន់លិចផ្លូវរត់ និងជាន់ក្រោមនៃអគារស្ថានីយ ៕

ដោយ៖លី ភីលីព

Facebook Comments

To Top