អន្តរជាតិ

អត្រានៃចំនួនលក់ រថយន្តអគ្គិសនីនៅអង់គ្លេស កើនឡើងដោយសារ បញ្ហាមួយនេះ

បរទេស៖ ចំនួននៃការលក់រថយន្តអគ្គិសនី បានកើនឡើងដល់កម្រិតខ្ពស់បំផុត កាលពីខែមុនដោយមាន រថយន្តថ្មីចំនួន ១គ្រឿង ក្នុងចំណោមរថយន្តលក់ចេញ ១២គ្រឿង នៅចក្រភពអង់គ្លេស

ទូរទស្សន៍ BBC ចេញផ្សាយសមាគមផលិត រថយន្តនិងអ្នកជំនួញ SMMT បាននិយាយថា រថយន្តអេឡិចត្រូនិចកូនកាត់ និងនិងរថយន្តដើរដោយ ថាមពលអគ្គិសនីសុទ្ធមានចំនួន ទៅដល់ទៅ ៨ភាគរយនៃទីផ្សារសរុប នៅអង់គ្លេស ។

ចំនួនរថយន្តសរុបដែល បានចុះបញ្ជីគឺកើនឡើង ២៣ភាគរយ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ ប៉ុន្តែនាយកប្រតិបត្តិរបស់ SMMT បានព្រមានថា វានឹងមិនត្រឹមត្រូវនោះទេក្នុងការព្យាករណ៍ ទីផ្សារកំពុងរីកចម្រើនខ្លាំងបែបនេះ ។

កាលពីខែមុនរថយន្តចំនួន ៧៤៨៩គ្រឿង ត្រូវបានលក់ចេញពីចំនួន ៣៩៦៨ គ្រឿង ដែលបានលក់នៅក្នុងខែសីហា ឆ្នាំ២០១៧ ដោយសរុបចំនួន ៩៤០៩៤ គ្រឿងត្រូវបានលក់កាលពីខែមុន ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top