អន្តរជាតិ

អង់គ្លេស ចោទប្រកាន់ ជនជាតិរុស្ស៊ី ពីរនាក់ ពីបទប៉ុនបងធ្វើឃាត អតីតអ្នកស៊ើប ការណ៍រុស្ស៊ី នៅអង់គ្លេស

បរទេស ៖ អង់គ្លេស តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ជនជាតិ រុស្ស៊ីពីរ ពីបទប៉ុនប៉ង ធ្វើឃាតអតីតអ្នកស៊ើប ការណ៍សម្ងាត់រុស្ស៊ី និងកូនស្រីរបស់គាត់ និងបាននិយាយថា ជន សង្ស័យទាំងនោះ គឺជាមន្ត្រីស៊ើបការណ៍ សម្ងាត់យោធា ដែលពិតជាធ្វើសកម្មភាព ដើម្បីជា ប្រយោជន៍របស់ប្រទេសរុស្ស៊ី។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ បានឲ្យដឹងថា ប៉ូលីសអង់គ្លេសបានបង្ហាញ រូបភាពបុរសពីររូប ដែលពួកគេនិយាយថា បានជិះយន្តហោះមកប្រទេសអង់គ្លេស នៅចុងសប្ដាហ៍មួយ ក្នុងខែមីនា ដើម្បីសម្លាប់អតីតអ្នកស៊ើបការណ៍ លោក Sergei Skripal ដោយប្រើប្រាស់សារធាតុគីមីពុល។

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានធ្វើការរិះគន់ច្បាស់ ចំពោះ ប្រទេសរុស្ស៊ី និងបានពិពណ៌នាជនសង្ស័យនោះ ថាជាមន្ត្រីក្នុងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់យោធា GRU របស់ប្រទេសរុស្ស៊ី៕

ប្រែសម្រួល ៖ ប៉ាង កុង

 

Facebook Comments

To Top