X

សមាសភាព សមាជិក រាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៦ មាន៤៦រូប

ភ្នំពេញ៖ ទីបំផុតសមាសភាព សមាជិក រាជរដ្ឋាភិបាល អាណត្តិទី៦ត្រូវបាន បង្ហាញជាផ្លូវការហើយក្រោយ ពីរដ្ឋសភាបានបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត នៅព្រឹកថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០១៨នេះ។

ក្នុងអាណត្តិទី៦នេះសមាជិករាជរដ្ឋាភិបាល មានចំនួន៤៦ រូប ក្នុងនោះមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី១រូប ឋានៈជាឧបនាយករដ្ឋមន្រ្តី ចំនួន១០ ក្នុងនោះទើបតែងតាំងថ្មីចំនួន៣រូប , ឋានៈជាទេសរដ្ឋមន្រ្តីចំនួន១៧ រូបទើបតែងតាំងថ្មីចំនួន៤រូប,ឋានៈរដ្ឋមន្រ្តីចំនួន១៨រូប ចំពោះរដ្ឋលេខាធិការ នៅតាមណ្ដាក្រសួងនិងរដ្ឋលេខាធិការដ្ឋាន នៃរាជរដ្ឋាភិបាលអាណត្តិទី៦ មានចំនួន២៣៦រូប។

សម្ដេចតេជោ ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្រ្តី នៅនីតិកាលទី៦នេះ ក៏បានប្ដេជ្ញាចិត្តដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ដើម្បីធានាអនុវត្តឲ្យបាន សម្រេចជោគជ័យនូវ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលដែលបាន សន្យាដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សគ្រប់ គ្រងរាជរដ្ឋាភិបាល នាពេលបោះឆ្នោតកន្លងទៅ ។

សម្ដេចតេជោមានប្រសាសន៍ថា “ក្នុងនាមនៃប្រមុខរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ខ្ញុំក៏សូមសន្យានឹង ធ្វើការប្ដេជ្ញាជាឱឡារឹក ចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ ដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនកាលបោះឆ្នោត ហើយទើបបានដាក់ជូនរដ្ឋសភា បណ្ដុះបណ្ដាលនាពេលនេះ” ។

សម្ដេចបន្ដថា ជាពិសេសយកចិត្តទុកដាក់ នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ រួមមាន ,ទី១- បន្ដបង្កើនប្រាក់ឈ្នូលកម្មករ និងរៀបចំបើកប្រាក់ឈ្នូលក្នុង រយៈពេល ២សប្ដាហ៍ម្ដង ,ទី២-បន្ដបង្កើនប្រាក់បៀវត្ស និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ ,ទី៣-បញ្ចុះតម្លៃអគិ្គសនី និងទី៤- ដាក់ឲ្យអនុវត្តកម្មវិធី គោលនយោបាយគាំពារសង្គម ។

ក្នុងនាមរាជរដ្ឋាភិបាលថ្មី សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅ ដល់ពលរដ្ឋខ្មែរគ្រប់រូប និងអ្នកពាក់ព័ន្ធត្រូវចូលរួម អនុវត្តកម្មវិធីនយោបាយ ឲ្យទៅជាចលនារួមគ្នាដ៏ខ្លាំងក្លា និងធ្វើយ៉ាងឲ្យជោគជ័យក្នុង កម្មវិធីគោលនយោបាយថ្មី ដើម្បីដាក់ជូនពលរដ្ឋខ្មែរគ្រប់ៗគ្នាផងដែរ ។

សមាសភាពសមាជិករាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ទាំង៦៥រូបដែលរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនោះរួមមាន៖
១. សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
២.សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
៣.សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ
៤. ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
៥. ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
៦. ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៧. ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨. ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់
៩. ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង
១០. ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី
១១. ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន
១២.ទេសរដ្ឋមន្រ្តីឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ
១៣.ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
១៤. ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
១៥. ទេសរដ្ឋមន្រ្តី ហឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និងសាសនា
១៦. ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកបេសកកកម្មពិសេស
១៧.ទេសរដ្ឋមន្រ្តី ប៉ុល សារឿន ទទួលបន្ទុកបេសកកកម្មពិសេស
១៨. ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកកកម្មពិសេស
១៩. ទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ទទួលបន្ទុកបេសកកកម្មពិសេស
២០ . ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ទទួលបន្ទុកបេសកកកម្មពិសេស
២១. ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ទទួលបន្ទុកបេសកកកម្មពិសេស
២២. ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ទទួលបន្ទុកបេសកកកម្មពិសេស
២៣. ទេសរដ្ឋមន្រ្តី យឹម ណុលឡា ទទួលបន្ទុកបេសកកកម្មពិសេស
២៤ . ទេសរដ្ឋមន្រ្តី ជិន ប៊ុនស៊ាន ទទួលបន្ទុកបេសកកកម្មពិសេស
២៥. ទេសរដ្ឋមន្រ្តី ហូ សិទ្ធី ទទួលបន្ទុកបេសកកកម្មពិសេស
២៦. ទេសរដ្ឋមន្រ្តី ឃុន ហាំង ទទួលបន្ទុកបេសកកកម្មពិសេស
២៧. ទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកកម្មពិសេស
២៨. ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកកម្មពិសេស
២៩. លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
៣០. លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
៣១. លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
៣២. លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
៣៣. លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
៣៤. លោក វង់ សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
៣៥. លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
៣៦. លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម
៣៧. លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

៣៨. លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
៣៩ . លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៤០. លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
៤១. លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសិល្បៈ
៤២. លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
៤៣ . លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
៤៤. លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
៤៥. លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
៤៦ . លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល ៕

Facebook Comments