អន្តរជាតិ

វៀតណាម​ លុបចោលជើង ហោះហើរទៅជប៉ុន​ ដោយសារឥទ្ធិពលព្យុះទីហ្វុង

ហាណូយ៖​ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ និងក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific ដែលមានតម្លៃទាប​ បានលុបចោលការហោះហើរចំនួន​ ៥ខ្សែរវាងទីក្រុងធំៗ របស់វៀតណាម ទៅកាន់ទីក្រុងអូសាកា​ ប្រទេសជប៉ុន​ នៅថ្ងៃពុធនេះ​ ដើម្បីចៀសវាងព្យុះទីហ្វុងហ្ស៊ីប៊ី​ កំពុងវាយប្រហារ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០១៨។

ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ​ ក៏បានលុបចោលជើងហោះហើរចំនួន​ ៥ម្ដងហើយ​ កាលពីថ្ងៃអង្គារផងដែរ​ ហើយជើងហោះហើរចំនួន ១០ខ្សែទៀត​ ដែលគ្រិងនឹងលុបចោល​ ដែលចាកចេញពីទីក្រុងហាណូយ​ ដាណាំង​ ឬទីក្រុងហូជីមិញ​ ទៅទីក្រុងអូសាកា ។

ព្យុះទីហ្វុង Jebi ដែលជាព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត ដែលបោកបក់មកលើប្រទេសជប៉ុន​ ក្នុងរយៈពេល ២៥ឆ្នាំបានវាយប្រហារ ភាគខាងលិចនៃប្រទេសជប៉ុន​ កាលពីថ្ងៃអង្គារ​ និងបានបន្តបំផ្លិចបំផ្លាញ រហូតដល់ថ្ងៃព្រហស្បតិ៍​ នេះបើយោងតាមភ្នាក់ងារ ឧតុនិយមជប៉ុន ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top