អន្តរជាតិ

វិមាន ក្រឹមឡាំង និយាយថា បច្ចុប្បន្នគ្មានផែនការ សម្រាប់ជំនួប កំពូលអនាគត រវាងលោក ត្រាំ និងលោក ពូទីន

បរទេស៖ ជំនួយការ វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយ នៅថ្ងៃពុធថា នាពេលបច្ចុប្បន្ននេះ គ្មានការត្រៀម រៀបចំកំពុងប្រព្រឹត្តទៅ សម្រាប់ជំនួបអនាគត រវាងប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទេ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅរាត្រីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Ushakov បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “យើងមិនមានព័ត៌មាន ណាមួយ ស្តីពីការត្រៀមរៀបចំ កិច្ចប្រជុំបែបនេះនោះទេ”។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតី សហរដ្ឋអាមេរិក បានធ្វើការជួបគ្នាជាលើកចុងក្រោយ នៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វាំងឡង់ ក្នុងខែកក្កដាកន្លងទៅ៕ ប៉ាង កុង

Facebook Comments

To Top