អន្តរជាតិ

វិមានក្រឹមឡាំងនិយាយថា ងឿងឆ្ងល់ការសម្រេចចិត្តអង់គ្លេស ប្រាប់ឈ្មោះជនសង្ស័យ នៃករណីរបស់លោក Skripal

បរទេស៖ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយនៅថ្ងៃពុធថា វាពិបាកដើម្បីយល់ពីអ្វី ដែលអង់គ្លេសកំពុងព្យាយាមបង្ហាញ ដល់ទីក្រុងមូស្គូ ដោយការប្រាប់ឈ្មោះបុរសពីររូប ដែលខ្លួនសង្ស័យពីបទបំពុល អតីតភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់គាត់។

ព្រះរាជអាជ្ញាអង់គ្លេស នៅថ្ងៃពុធ បានធ្វើការចោទប្រកាន់ ជនជាតិរុស្ស៊ីពីរនាក់ ពីបទប៉ុនប៉ងធ្វើឃាតលោក Skripals ដោយសារធាតុគីមីពុល ព្រមទាំងបានបញ្ជាក់ប្រាប់ឈ្មោះ ជនសង្ស័យទាំងពីរនាក់នោះ សម្រាប់ជាលើកដំបូង ក្នុងករណីមួយ ដែលបង្កឲ្យមានការវិវាទរវាងលោកខាងលិច និងលោកខាងកើតធំបំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Ushakov បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងមូស្គូយ៉ាងដូច្នេះថា “យើងបានឮ ឬបានឃើញនូវឈ្មោះទំាងពីរ ហើយចំពោះខ្ញុំផ្ទាល់ ឈ្មោះទាំងនេះ គឺគ្មានន័យអ្វីទាំងអស់”៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top