អន្តរជាតិ

លោក Pompeo ជួបនាយករដ្ឋមន្ត្រី ប៉ាគីស្ថានថ្មី ស្របពេលអាមេរិក ស្វះស្វែងបង្កើត ចំណងមិត្តភាពឡើងវិញ

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃពុធ នៅក្នុងដំណើរទស្សនកិច្ចលំដាប់ខ្ពស់ អាមេរិកដំបូង ចំពោះរដ្ឋាភិបាលថ្មី ដោយសម្លឹង បង្កើតឡើងវិញនូវចំណងមិត្តភាព ដែលជាប់គាំងជុំវិញសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្រោយធ្វើគារវកិច្ចចំពោះលោក Khan នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ លោក Pompeo បាន និយាយថា លោកមានចិត្តសោមនស្សរីករាយជាខ្លាំង ចំពោះជំនួបមុនរបស់លោក ជាមួយ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mehmood Qureshi។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសម្ពន្ធមិត្តដ៏រកាំរកួតទាំងពីរនេះ បានកើនកម្តៅខ្លាំងឡើង នៅមុនដំណើរទស្សនកិច្ចថ្ងៃពុធ គឺនៅពេលដែលមន្ទីរបញ្ចកោណធ្វើការបញ្ជាក់ថា ខ្លួនបាន ធ្វើការសម្រេចចិត្តចុងក្រោយ លុបចោលទឹកប្រាក់៣០០លានដុល្លារ ក្នុងជំនួយយោធាសម្រាប់ ប៉ាគីស្ថាន៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top